0

ខេត្តបន្ទាយមានជ័យ៖ក្រុមប្រឹក្សារនិងគណៈកម្មការប្រជាជនខេត្តដុងថាប់ សាធារណៈរដ្ឋវៀតណាម ក្នុងជំនួបពិភាក្សា នាដំណើរទស្សនកិច្ចជាផ្លូវការនិងជូនពរនាឨកាសឆ្នាំថ្មីប្រពៃណីខ្មែរ របស់ក្រុមប្រតិភូកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥-៦មីនា២០១៩ ថ្លែងថា៖ ខេត្តដុងថាប់បង្ហាញលើវិស័យទេសចរណ៍ និងស្នើរសុំនាំចូលទំនិញមកខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់តាមតម្រូវការពលរដ្ឋ។
ឯកឧត្ដម សួន សុធី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សួន បវរអភិបាលខេត្ត កងកមកលាំងទាំងបី និងមន្ត្រីសាលាខេត្តមានវត្តមានក្នុង ជំនួបពិភាគក្សា នាដំណើរទស្សនកិច្ចជាផ្លូវការនិងជូនពរនាឨកាសឆ្នាំថ្មីប្រពៃណីវៀតណាម។
កិច្ចស្វាគមន៍លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងការអរគុណក្រុមប្រឹក្សារ និងគណៈកម្មការប្រជាជនខេត្តដុងថាប់ សាធារណៈរដ្ឋវៀតណាម ដែលបានផ្ដល់នូវបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅ ចំពោះប្រតិភូ ប្រៀបដូចក្រុមគ្រួសារបងប្អូន ក្នុងមនោសញ្ចេតនារាប់អានគ្នា។
ឯកឧត្ដម សួន បវរ ថាខេត្តដុងថាប់និងខេត្តបន្ទាយមានជ័យ តារយះការអនុវត្តនូវខ្លឹមសារអនុស្សរណៈនៃការយោកយល់គ្នា ស្ដីពីការបង្កើតចំណងមេត្រីភាពថ្នាក់ខេត្ត តំបន់ប្រតិបត្តិការសិករងខេត្តបន្ទាយមានជ័យទទួលបាន អាគារទីបញ្ជាការ១ខ្នង២ជាន់ អាគារសេនាធិការ១ខ្នង អាគារគិលានដ្ឋាន១ខ្នង ផ្លូវបេតុង និងរថយន្តសង្គ្រោះ១ គ្រឿងមានតម្លៃសរុបប្រមាណ ៣២០.០០០ដុល្លារ។ និងស្ដូបអនុសាវរីយ៍ រំលឹកការសាមគ្គីនឹងការតស៊ូដ៍ស្វិតស្វាញរំដោះជាតិនឹងប្រជាជន អោយរួចផុតពីកាប់សម្លាប់ក្នុងរបបបីឆ្នាំ៨ខែម្ភៃថ្ងៃ។
លោក ង្វៀង វាន់យឿង ប្រធានគណៈកម្មការប្រជាជនខេត្តដុងថាប់ សាទរចំពោះកិច្ចសហប្រតិបត្រការ តាមរយះ ការអនុវត្តនូវខ្លឹមសារអនុស្សរណៈនៃការយោកយល់គ្នា ស្ដីពីការបង្កើតចំណងមេត្រីភាពថ្នាក់ខេត្ត និងដំណើរទស្សនៈកិច្ចជាផ្លូវការរវារងខេត្តទាំងពីរ និងសង្ឃឹមជឿជាក់ថាខេត្តនិងបន្តប្រពៃណីល្អជានិរន្ត៍។
លោក ង្វៀង វាន់យឿង ស្នើរសុំនាំចូលទំនិញក្នុងខេត្តដុងថាប់ មកខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គងទៅតាមតម្រូវកររបស់ពលរដ្ឋq៕ដោយ៖ឃិន គន្ធា