កំពង់ធំ៖ នាយទាហាន១២រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានលើកទឹកចិត្ត និងបើកប្រាក់គោលនយោបាយ បន្ទាប់ពី ក្រសួងការពារជាតិ បានផ្ទេរជីវភាពចេញពី ជួរកងទ័ពទៅជាជនស៊ីវិល គឺ(អតីត យុទ្ធ ជន )ដែលពិធី នេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សំ ចាន់ធួន អគ្គ នាយករង នៃអគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៧ខែ មេសាឆ្នាំ ២០១៩ ។
ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវការដឹងគុណ នូវវិរភាពដ៍អង់អាចក្លាហាន របស់បងប្អូនក្នុងការលះបង់គ្រប់យ៉ាងដើម្បីជាតិ និងមាតុភូមិ ក្នុងការរួមចំណែកគាំទ្រ នូវគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសមានសន្តិភាព និងការការអភិវឌ្ឍន៍ និងបានធ្វើការផ្តាំផ្ញើ ដល់បងប្អូនដែលត្រូវទៅរស់នៅជាជីវភាពជនស៊ីវិលនៅតាមមូលដ្ឋាន៖
១/ ត្រូវគោរពច្បាប់ គោរពសេចក្ដីណែនាំនានារបស់អជ្ញាធរដែនដី នៅតាមបណ្ដាមូលដ្ឋានដែលយើងរស់ នៅ និងបន្តនូវទឹកចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។២/ ត្រូវធ្វើជាប្រជាជនល្អ នៅក្នុងមូលដ្ឋាន ហើយធ្វើជាគំរូ ក្នុងការអនុវត្តន៍ច្បាប់នានារបស់រដ្ឋ ។៣/ចូលរួមជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។៤/ ត្រូវចូលរួម ក្នុងសមាគមអតីតយុទ្ធជន ដើម្បីគណកម្មាធិការ សមាគមអតីតយុទ្ធជន នៅគ្រប់ថ្នាក់មើល ថែទាំអំពីជីវភាព រស់នៅរបស់បងប្អូន ។
៥/ ត្រូវរាយការណ៍ជូនអាជ្ញាធរ និងរាយការណ៍ជូន គណកម្មាធិការសមាគមអតីតយុទ្ធជន នៅគ្រប់ថ្នាក់ ដែលមានបញ្ហានិងជួបការលំបាក ដើម្បីឲ្យសមាគមបានបម្រើ និងដោះស្រាយជូនបងប្អូន បានទាន់ពេល វេលា ។
ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន បានផ្តាំផ្ញើរ ឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ រួមទាំងប្រជាពលរដ្ឋ ថែរក្សាសុខភាព ពិសារអាហារមានគុណភាព មានអនាម័យល្អ រួមទាំងធ្វើដំណើរទៅណាមកណា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជ្រាសអត្រាគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ជាពិសេសសូមឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ នៅពេលចេញពីប្រកបមុខរបរ នៅទីវាលលំហរ សូមកុំឲ្យប្រើប្រាស់គ្រឿងអ៊ីឡិចត្រូនិច ឬទូរស័ព្ទដៃ នៅពេលមានភ្លៀងផ្គរ អាចនិងអន្តរាយបាន ។
ដោយ ប៊ុន រដ្ឋា





































