រថយន្តFordដឹកអ្នកដំណើររបស់ក្រុមហ៊ុន អង្គរអ៉ីចប្រេសបើកបរមិនប្រកាន់ស្តាំបានបុកម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់២នាក់របួសធ្ងន់១នាក់ នៅលើកំណាត់ ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរYមុខអធិការដ្ឋាននគរបាលស្រុកសន្ទុក ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរ រថយន្តFordបុកម៉ូតូនេះកើតឡើងក្នុងទិសដៅផ្ទុយគ្នាកាលពីវេលាម៉ោង២០ៈ០៥ នាទី ថ្ងៃសៅរ៍ ០២កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា៖រថយន្តបង្កម៉ាក Ford ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2U.6800ជារបស់របស់ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរអុិចប្រេសបេីកបរទិសដៅពីជើងទៅត្បូង ដោយសារអ្នកបើកបរមិនប្រកាន់ស្តាំទើបបណ្តាលអោយបុកម៉ូតូម៉ាកហុងដាឌ្រឹមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1D.8556 បើកបរទឹសដៅពីត្បូងទៅជើង។
អ្នកបើកបរ ថយន្តFordមិនស្គាល់អត្តសញ្ញាណដោយគេចខ្លួនបាត់។រីឯជនរងគ្រោះជាអ្នកបើកបររម៉ូតូមានឈ្មោះ ឡឹង វ៉ាន់ វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាយស្បៃ ឃុុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរចំនួន០២នាក់ ១- ឈ្មោះ និន រ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាពនិង២- ឈ្មោះ ងិន ពេជ ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ជនរងគ្រោះទាំងបីនាក់មានមុខរបរធ្វើចំការនិងមានទីលំនៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ។



































