​​រួមគ្នា​ដាំ​ដើមឈើ​បាន​១១០០​ដើម​ក្នុង​ថ្ងៃបុណ្យ​រុក្ខទិវា​០៩​កក្កដា​នៅ​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖ «​ដើមឈើ​មាន​សារៈសំខាន់​ណាស់​ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សំរាប់​ដុត ជា​ឈើ​សំណង់ ជា​ជំ​ ​រក​សត្វព្រៃ ជំរក​មច្ឆា​ជាតិ ជា​របាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំមក​នូវ​ទឹកភ្លៀង​សំរាប់​បង្កបង្កើនផល ចិ​ញ្ចឹ​ ​ម​ជីវិត​មនុស្ស​ផងដែរ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​អោយបាន​ច្រើន​រៀងរាល់ឆ្នាំ » នេះ​គឺជា​សេចក្តី​អំ​ ​ពា​វនា​វ របស់​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុងការ​ប្រា​រព​ពិធីបុណ្យ​រុក្ខទិវា ០៩ ​ខែកក្កដា ឆ្នាំ​២០១៤ ខួប​លើក​ទី​២១ នៅក្នុង​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ជា ស៊ីម កំពង់ត្រឡាច ស្ថិតនៅ​ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៤​។​ ​

​នៅក្នុង​អង្គពិធី​លោក ស៊ិន កុសល នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​រាយការណ៍​អោយ​ ​ដឹងថា​៖​នៅក្នុង​ឆមាស​ទី​១ នៃ​៦​ខែ​ដើមឆ្នាំ​២០១៤ ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង សំរេចបានៈ ទប់ស្កាត់​ ​បទល្មើស​ព្រៃឈើ​សត្ត​ព្រៃ​បាន​២៨​ករណី និង​បាន​ចាត់ការ​តាម​និតិ​វិធី ក្នុង​នោះបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​០៧​ករណី សន្និធិ​០២​ករណី ព​ញ្ចូ​ន​ទៅ​តុលាការខេត្ត​២៤​ករណី កំពុង​កសាង​ឯកសារ​១៤​ករណី​ ​រុះរើ​កំទេចចោល​០១​ករណី​។​ ​ ​

វត្ថុតាង​នៃ​បទល្មើស​រួមមាន​ឈើប្រណិត​ចម្រុះ ៤៥ ,០៧១​ម៉ែត្រគូប អុស​៣៤០,៥០​ស្ទែរ ឈើ​អារ​ ​ចម្រុះ​១៥,៩៤៩​ម៉ែត្រគូប រថយន្ត​២០​គ្រឿង គោយន្ត​០១​គ្រឿង កាណូត​០១​គ្រឿង ដកហូត​រណា​យន្ត​ ​កាត់ឈើ​០៥​គ្រឿង​។​ទប់ស្កាត់​និង​បង្កា​ប​ការកាប់​រៀន​វាត​យក​ដី​ព្រៃឈើ ដោយ​សហ​ការណ៍​ជាមួយ​អាជ្ញា​ ​ធរ​មូលដ្ឋាន​បាន​០៥​ករណី មាន​ផ្ទៃដី​១២៦,១០២​ហិកតា ។​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ​បាន​១២​លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​៥០៣​នាក់ ស្រី​៣២៨​នាក់​។​សហគម​ព្រៃឈើ​សរុប​មាន​៣៤​កន្លែង លើ​ផ្ទៃដី​សរុប​១១.៥៧១,៩៩​ហិកតា បណ្តុះ​កូនឈើ​សរុប​បាន​

១៨.៩៤៦​ដើម ចែកជូន​សហគមន៍ ប្រជាពលរដ្ឋ និង​វត្ត​អារាម​បាន​សរុប ១២,៨៨២​ដើម ចិញ្ចឹម​និង​បង្កាត់​ពូជ​សត្វ​ស្វា​ក្តាម​១.៤៣៣​ក្បាល មកដល់ពេលនេះ​មេ បា​ ​និង​កូន​ស្វា​កើត​ថ្មី​សរុប​៣.៧៩៥​ក្បាល​។​ ​ ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖​ពិធីបុណ្យ​រុក្ខទិវា​នេះ គឺជា​វប្បធម៌​ដ៏​ឧ​ត្ត​ម ដែល​ប្រជាជាតិ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម និង​ធ្វើអោយ​កម្ម​ភា​ ​ពនៃ​ទិវា​នេះ​មាន​ជា​រៀងរហូត​នៅក្នុង​សង្គមជាតិ​យើង ដែល​ធ្វើអោយ​តំបន់​ដីព្រៃ​រេច​រិល ដាំ​ដុះ​ដីព្រៃ​ឈើ​ ​ឡើងវិញ​និង​ចូលរួម​ការពារ​ព្រៃឈើ​អោយ​ដែលមាន​អោយ​គង់វង្ស​កាន់តែ​ប្រសើរឡើង​។​ ​

ក្នុងនាម​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង សូម​គាំទ្រ​គោលនយោបាយ​កែ​ទំរង់​វិស័យ​ព្រៃឈើ និង​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ក្នុងពេល​កន្លងមករ​ហូ​តដល់​បច្ចុប្បន្ន នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​សព្វថ្ងៃ ពិសេស​ការទប់ស្កាត់​និង​បង្ក្រាប​ភាព​យ៉ាង​អាណាធិប្បតេយ្យ​ក្នុង​វិស័យ​ព្រៃឈើ​។​ ​នៅក្នុង​ទិវា​នេះដែរ​ឯកឧត្តម​អភិបាលខេត្ត សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ អាជ្ញាធរ​គ្រប់​ ​លំដាប់ថ្នាក់ បងប្អូន​ជនរួមជាតិ​នៅ​ទូទាំង​ខេត្ត សូម​ព្រះមេត្តា និង​មេត្តា​បង្កើន​សកម្មភាព​ដាំ​ដុះ​ដើមឈើ​ ​គ្រប់​ប្រភេទ នៅតាម​វត្ត​អារាម ទីធ្លា​សាធារណៈ ក្នុង​ប​វិ​

វេណ​គ្រឹៈ​ស្ថាន​សិក្សា តាម​ដង​ផ្លូវលំ ផ្លូវជាតិ តាម​ ​ទំនប់ ប្រឡាយ ភូមិដ្ឋាន​នានា និង​តាម​ស្រែចំការ​។​ល​។ ព្រោះថា​«​ដើមឈើ​មាន​សារៈសំខាន់​ណាស់​ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សំរាប់​ដុត ជា​ឈើ​សំណង់ ជា​ជំរក​សត្វព្រៃ ជំរក​មច្ឆា​ជាតិ ជា​របាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំមក​នូវ​ទឹកភ្លៀង​សំរាប់​បង្កបង្កើនផល ចិញ្ចឹមជីវិត​មនុស្ស​ផងដែរ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​អោយបាន​ច្រើន​រៀងរាល់ឆ្នាំ » ។​ ​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិ​ស្សា​នុ​សិ​ ​ស្ស លោកគ្រូ​អ្នកគ្រូ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចំនួន​៥៤៥​នាក់ បាននាំគ្នា​ដាំ​ដើមឈើ​ចំនួន​១.១០០​ដើម​នៅ​ ​ក្នុង​បរិវេណ​នៅក្នុង​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ជា ស៊ីម កំពង់ត្រឡាច ដើម្បី​ទុកជា​មរតក​ ​និង​ជា​គំរូ​អោយ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​៕??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????