ខេត្តពោធិ៏សាត់៖ ប្រជាពលរដ្ឋនៅក្នុង ស្រុក ភ្នំក្រវាញ និង ស្រុក វាលវែង ខេត្តពោធិ៍សាត់ បាន ឲ្យ ដឹងថា បច្ចុប្បន្ន ធំៗ ជា ច្រើន នាក់ ដូច ជា មេ ឈ្មួញ .រោងម៉ាស៊ីនអារឈើខ្នាតធំៗនៅក្នុងនោះមានឈ្មោះយុម.នៅចំណុចច្រេស2 សុីមនៅចំណុចភូមិម្រាមលឿងខាងកើតជ្រេសទី 3 ឈ្មោះសុខនៅចំណុចបឹងក្នងជិតអូរត្រាវទី 4 ឈ្មោះអុននៅចំណុចក្នងសាំងសីហើយមានឡានដំរីធំៗនិងអារេវមានរហូតទៅ 60 .70 គ្រឿ មេ ឈ្មួញ ង៉ូ វ ទី និង មេ ឈ្មួញ ដែលជា សាច់ ញាតិ មន្ត្រីជាន់ ខ្ពស់ ក្នុង សាលាខេត្ត ពោធិ៍សាត់ កំពុង បន្ត កាប់ ឈើ
និងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាង រលូន ។ បើទោះបី ព្រៃឈើ ក្នុង តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ ឱ រ៉ា ល់ តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ សំ កុស និង តំបន់ អភិរក្ស ជួរ ភ្នំក្រវាញ ភាគ កណ្ដាល រង ការបំផ្លាញ យ៉ាង មហន្តរាយ ក៏ដោយ ក៏ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សម្ងំស្ងៀម ធ្វើ មិនដឹងមិនឮ អ្វី ទាំងអស់ ។ ហេតុនេះហើយ ទើប ប្រជាពលរដ្ឋ អំពាវនាវ ដល់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ប្រមុខ រាជរដ្ឋាភិបាល ចាត់វិធានការ ទប់ស្កាត់ បទល្មើស បំផ្លាញ ព្រៃឈើ ក្នុង តំបន់ អភិរក្ស នៅ ខេត្តពោធិ៍សាត់ ជាបន្ទាន់ ព្រោះ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន កំពុង បណ្ដោយ ឲ្យ លោក ប៉ាន់ មរកត និង មន្ត្រីក្រោមឱវាទ នៅ ខេត្តពោធិ៍សាត់ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។
ប្រភពពី មន្ត្រី អង្គការក្រៅរដ្ឋាភិបាល និង សកម្មជន ព្រៃឈើ ក្នុង ខេត្តពោធិ៍សាត់ បាន ឲ្យ ដឹងថា រហូតមកដល់ ពេលនេះ មន្ត្រី បរិស្ថាន ប្រចាំ តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ ឱ រ៉ា ល់ ឃុបឃិត ឲ្យ ឈ្មួញ ធំៗ កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី តំបន់ នេះ យ៉ាង រាលដាល ។ ប្រភព បាន ឲ្យ ដឹង ទៀតថា មន្ត្រី បរិស្ថាន ដែលមាន អំណាច ខ្លាំង នៅ តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ ឱ រ៉ា ល់ កំពុង សប្បាយ ប្រមូល លុយ ពី ក្រុម ឈ្មួញ កាប់ ឈើ និង ដឹកជញ្ជូន ឈើ នឹងរោងម៉ាសីុនអាឈើចេញពី តំបន់ នេះ ។ ការដែល ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក ប៉ាន់ មរកត ដែលជា ប្រធាន មន្ទីរ បរិស្ថាន ខេត្តពោធិ៍សាត់ ផងដែរ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន ។ សូម្បីតែ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក៏ រក្សា ភាព ស្ងៀមស្ងាត់ ទុក ឲ្យ លោក ប៉ាន់ មរកត ធ្វើ អ្វីៗ តាម អំពើ ចិត្ត ក្នុងខណៈដែល ព្រៃឈើ ដែល នៅ សេសសល់ ក្នុង ខេត្តពោធិ៍សាត់ កំពុង ប្រឈម នឹង សេចក្ដី វិនាស ។
មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ក្នុងស្រុក វាលវែង ខេត្តពោធិ៍សាត់ ក៏បាន ឲ្យ ដឹង ដែរ ថា បច្ចុប្បន្ន មន្ត្រី បរិស្ថាន ប្រចាំ តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ សំ កុស និង តំបន់ អភិរក្ស ជួរ ភ្នំក្រវាញ ភាគ កណ្ដាល ឃុបឃិត ឲ្យ ឈ្មួញ ធំៗ កាប់ ឈើ និង ដឹកជញ្ជូន ឈើ ខុសច្បាប់ យ៉ាង រលូន ។ បើតាម មន្ត្រីរាជការ នៅក្នុង មន្ទីរ បរិស្ថាន ខេត្តពោធិ៍សាត់ មួយចំនួន បាន បង្ហើប ឲ្យ ដឹងថា ការដែល មន្ត្រី បរិស្ថាន ប្រចាំ តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ សំ កុស និង តំបន់ អភិរក្ស ជួរ ភ្នំក្រវាញ ភាគ កណ្ដាល ឃុបឃិត ឲ្យ ឈ្មួញ កាប់ ឈើ និង ដឹកជញ្ជូន ឈើ ខុសច្បាប់ គឺមាន ការបើក ដៃ ពី សំណាក់ លោក ប៉ាន់ មរកត ប្រធាន មន្ទីរ បរិស្ថាន ខេត្តពោធិ៍សាត់ ដែល ល្បីល្បាញ ខាង ប្រព្រឹត្ត អំពើពុករលួយ ជា យូរ មកហើយ ។ ប្រភពពី មន្ត្រី ក្នុង មន្ទីរ បរិស្ថាន ខេត្តពោធិ៍សាត់ បាន ឲ្យ ដឹងថា លោក ប៉ាន់ មរកត អាង មាន ខ្នងបង្អែក រឹងមាំ នៅក្នុង ក្រសួងបរិស្ថាន ទើប ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត របស់ខ្លួន ដោយ គ្មាន ខ្លាចក្រែង អ្វី ឡើយ ។