អ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តហ៊ីយិនដាយបុកស្លាប់២នាក់

0

កំពង់ធំ៖ យ៉ាងហោចណាស់បុរសនិងស្ត្រីបានស្លាប់យ៉ាងអាណោចអាធ័មខណៈដែលជិះម៉ូតូបទឆ្វេងធ្វេសប្រហែសត្រូវរថយន្តខ្នាតធំម៉ាកហ៊ីយិនដាយបុកស្លាប់ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចជំនាញបានរាយការណ៍ថា៖គ្រោះថ្នាក់ចរាចរនេះបានកើតឡើងវេលាម៉ោង១០ៈ៤០នាទី ថ្ងៃអាទិត្យ ០៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ។ប្រភពបានផ្តល់ព័ត៌មានប្រាប់សមត្ថកិច្ចថាមានករណីគ្រោះថ្នាក់ចរាចរ កើតឡើងដោយសារ អ្នកជិះម៉ូតូបទឆ្វេងធ្វេសប្រហែសត្រូវរថយន្តបុក ក្នុងទឹសដៅស្របគ្នាពីជើងទៅត្បូងបណ្តាលអោយស្លាប់០២នាក់នៅកន្លែងកើតហេតុ។

ចំណែកអ្នកបើកបររថយន្តម៉ាកហុិនដាយ ពណ៌ស ផ្លាកលេខគ្មាន មិនស្គាល់អត្តសញ្ញាណដោយគេចខ្លួនបាត់។ឯជនរងគ្រោះជិះម៉តូ ម៉ាកហុងដាឌ្រឹមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1Z.4540 បើកបរដោយឈ្មោះ ណាំ ឆៃ ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិគុមារ៉ែង ឃុុអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំស្លាប់នៅកន្លែងកើតហេតុដោយ(ពាក់មួកសុវត្ថិភាព)មុខរបរកសិករ។

អ្នករួមដំណើរឈ្មោះ ខៀវ មន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាពមុខរបរកសិករ។