កំពង់ធំ៖ បុរសម្នាក់ជក់បារីបណ្តើរផ្ទេរកណ្តុងសាំងបណ្តើរបណ្តាល ភ្លើងបារីឆាបរាលដល់សាំងស្រោចពេញខ្លួនឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យភ្លើងរលាកពេញខ្លួនរងរបួសធ្ងន់ហេតុការណ៍អគ្គីភ័យឆាបឆេះ បណ្តាលឱ្យរបួសធ្ងន់ធ្ងរនេះបានកើតឡើងនៅកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៩ នៅចំណុចកសិដ្ឋានពីក្រុមហ៊ុន ភឿកវ៉ា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិ បឹងល្វាឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ផេង ចាន់ ភេទប្រុស អាយុ36 ឆ្នាំ នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ បច្ចុប្បន្នជាកម្មករចៀរជ័រកៅស៊ូ នៅចំណុចកើតហេតុខាងលើ តាមការរៀបរាប់របស់ឈ្មោះចាន់ ដាលី ភេទស្រីអាយុ10ឆ្នាំ និងឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ 8ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួន គាត់ញៀនបារី គាត់បានយកកាដុងសាំងចំណុះ30 លីត្រមកចាក់ផ្ទេរ ចូលទៅកាដុងចំណុះ05លីត្រ នៅចំពីមុខផ្ទះស្នាក់នៅ ពេលកំពុងផ្ទេរសាំងនេះ ស្រាប់តែឆាបឆេះ បណ្ដាល ស្រោចលើខ្លួន ប្រាណ ឪពុកខ្លួនយ៉ាងសន្ធោសន្ធៅ ពេលនោះខ្លួនបានស្រែកឆោឡោឲ្យអ្នក ជិតខាងមកជួយ។
ឈ្មោះ ហ៊ន ស្រីណែត ភេទស្រី អាយុ25 ឆ្នាំ ជាអ្នកដឹងហេតុការណ៍ មានផ្ទះជាប់នឹងផ្ទះរបស់រងគ្រោះ ខ្លួនបានចេញពីក្នុងផ្ទះមកប្រទះឃើញភ្លើងកំពុងឆាបឆេះលើឈ្មោះផេង ចាន់ យ៉ាងសន្ធោស ន្ធៅ នៅមុខផ្ទះខ្លួន ពេល នោះ ត្រូវបានកម្មករជា ច្រើននាក់ កំពុងរៀនជាជ័រកៅស៊ូ នៅមុខផ្ទះបានមកជួយពន្លត់ភ្លើង ។ក្រោយពន្លត់ភ្លើងរលត់បានឃើញជនរងគ្រោះ ឆាបឆេះរលាកពេញខ្លួន ប្រាណ ស្រែកននៀលដី ។ បន្ទាប់មកបានឃើញក្រុម ហ៊ុនយកឡានមកដាក់ជនរងគ្រោះយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បាត់ទៅ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ងជំនាញ យើងបានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលនិង រដ្ឋអំណាចភូមិ ដើម្បី ពិនិត្យពីកន្លែងកើតហេតុ យើងឃើញមានពីដុង ចំនួន02 មួយចំណុះ 30លីត្រ និងមួយទៀតចំនុះ05លីត្រពណ៌ខៀវ មានស្នាមឆេះនៅចំមុខផ្ទះជនរងគ្រោះ ជនរងគ្រោះឈ្មោះ ផេង ចាន់ ពិតជារបួសធ្ងន់ត្រូវបានសាច់ញាតិបងប្អូន ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ។
ដោយ ប៊ុន រដ្ឋា




































