ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជួបសំណេះសំណាលជាមួយ យុវជនគណបក្សប្រជាជនកម្ពុជាសម្ព័ន្ធភាពយុវជនស្រលាញ់សន្តិភាពនិងសហភាពសម្ព័ន្ធយុវជនកម្ពុជា

0

ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា សម្ព័ន្ធភាពយុវជនស្រលាញ់សន្តិភាពនិងសហភាពសម្ព័ន្ធយុវជនកម្ពុជាចំនួន៦០០នាក់ ព្រឹកថ្ងៃចន្ទ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ។

ពិធីនោះក៍មានការអញ្ជើញចូលរួមមាន លោកលោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានយុវជនទាំងបីនិងយុវជនសរុបប្រមាណ៦៣០នាក់។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឲ្យប្រធានយុវជនទាំងបី រៀបចំជាតារាងកម្មវិធីច្បាស់លាស់ក្នុងការចូលរួមកម្មវិធីកំពតសង្រ្កាន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ​ ដើម្បីថ្នាក់ដឹកនាំខេត្តរៀបចំកម្មវិធីចូលរួមកម្សាន្ត​នៅតាមតំបន់របស់យុវជនទាំងបីប្រភេទ។

ឯកឧត្តម​ បានបន្ថែមទៀតថា​ ដើម្បីលើកទឹកចិត្តដល់យុវជនដែលបានចំណាយពេលវេលា​ និងកម្លាំងកាយ​ កម្លាំងចិត្ត​ ចូលរួមក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្ត២០១៩ ចំនួនបីថ្ងៃនេះ ឲ្យកាន់តែមានភាពអធិកអធម​ ឯកឧត្តមបានឧបត្ថម្ភថវិកា១៨.០០០ដុល្លាដល់យុវជនសរុបចំនួន៦០០នាក់ដែលមកពីក្រុមទាំងបី ដោយក្នុងយុវជនម្នាក់ទទួលបាន៣០ដុល្លារ ។