ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខមន្រ្តីក្រោមឳវាទកំពុងសម្រាកព្យាបាលគេហដ្ឋាន

0

កំពង់ធំៈ លោក ព្រឹន្ទបាលឯក ញ៉ឹក  ស៊ីណូ ជាមន្រ្តីយោធា  ផ្នែកសឹករងស្រុកប្រាសាទសំបូរ នៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុង ភ្នំពេញ តែអាការរោគមិនមានការធូសល្បើយ ដោយមន្ទីរពេទ្យអស់លទ្ធភាពក្នុងការព្យាបាល ចុងក្រោយសម្រេចចិត្តដឹកមកព្យាបាលនៅផ្ទះវិញ តាមរបៀបថ្នាំខ្មែរបុរាណវិញម្តង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសនីយ៍ត្រី អ៊ិន ប៉ូ  មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ក្រោយពីបានទទួលដំណឹងថា មន្រ្តីយោធា បានត្រឡប់មកព្យាបាលនៅផ្ទះ ក៏បានដឹកនាំសហការី អញ្ជើញទៅសួរសុខទុក្ខ លោក ព្រឹន្ទបាលឯក ញ៉ឹក  ស៊ីណូល្ងាចថ្ងៃអាទិត្យទី០៧  ខែមេសា ឆ្នាំ២០១៩  ស្ថិតនៅ ភូមិតាអោក ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ   ។

 

លោក ព្រឹន្ទបាលឯក ញ៉ឹក  ស៊ីណូ អាយុ៤៦ឆ្នំា  ជាជំនួយការ ការងារយោធាផ្នែកសឹករងស្រុកប្រាសាទសំបូរ ត្រូវបានលោកវេជ្ជបណ្ឌិត វិនិច្ឆ័យរោគថា ជាជម្ងឺថ្លើមរាំរ៉ៃ ពិបាកនិងព្យាបាលឲ្យជាសះស្បើយណាស់ ទើប អនុញ្ញាតិឲ្យ ក្រុមគ្រួសារ នាំមកព្យាបាលតាមវិធីថ្មាំខ្មែរ បែបឳសថបុរាណវិញម្តង ដោយសារតែអ្នកជម្ងឺខ្លះអាចជួយ ឲ្យជាសះស្បើយបាន ។

 

នៅក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខលោក ព្រឹន្ទបាលឯក ញ៉ឹក ស៊ីណូ ថ្នាក់ដឹកនាំ នៃបញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងផ្នែកសឹករងប្រាសាទសំបូរ  បានឧបត្ថម្ភជូនក្រុមគ្រួសារ លោកញ៉ឹក  ស៊ីណូ មាន អង្ករចំនួន៥០គ.ក មីយើងចំនួន២កេស  មីខ្លាឃ្មុំមួយកេស  ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ  ទឹកបរិសុទ្ធមួយចំនួន  និងថវិកា ២០០,០០០ រៀល ហើយក៏បានផ្តាំផ្ញើរឲ្យ ថែរក្សាសុខភាព បរិភោគអាហារ អានាម័យ ដើម្បីសុខភាពឲ្យជាសះស្បើយ ។