ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី៧ខែមេសាឆ្នាំ២០១៩ មានក្រុមស៊ីវិលមួយក្រុមមានគ្នីគ្នាប្រមាណជាង៥ទៅ៦នាក់បានចុះទៅទីតាំងកត់ឆ្នោតខ្មែរមួយកន្លែងដែលស្ថិតនៅភូមិថ្មគោលសង្កាត់
ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ដោយបង្ខំ អោយទីតាំងខាងលេីនោះកត់ឆ្នោតវៀតណាមដែលរបស់ខ្លួនផង ប៉ុន្តែទីតាំងខាងលេីនោះមិនព្រម ទេីបបង្កអោយមានការប្រកែវាយតប់គ្នាផ្អេីលប្រជាពលរដ្ឋស្មាន់ថាជាករណីអ្វីផ្សេង។
ប្រភពព័ត៍បានអោយដឹងថា ហេតុការណ៍ឈ្លោះប្រកែកគ្នានេះរហូតដល់មានការវាយតប់គ្នាយ៉ាងអណាធិបតេយ្យបែបនេះ គឺផ្តេីមចេញពីរឿងល្បែងឆ្នោត។ ប៉ុន្តែការវាយតបគ្នានេះមិនរំខានដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ទេ។ ដោយភាគីទាំងសងខាង បានចែកផ្លូវគ្នារៀងខ្លួន។
ទោះយ៉ាងណា ក្រុមអ្នកកាងល្បែងឆ្នោតវៀតណាមនេះ សមត្ថកិច្ចមិនទាន់មានចំណាតការអ្វីនៅឡេីយទេ។




































