កំពង់ធំ៖ សមមិត្ត ង្វៀន ជឿងថាំង ប្រធានគណបញ្ជាការយោធាទីក្រុងហូជីមីញ យោធភូមិភាគទី៧ និងគណបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឳកាសជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទំនាមទំលាប់នេះ ត្រូវបានគណៈប្រតិភូមអញ្ជើញទៅ ជូនពរឆ្នាំថ្មីប្រពៃណីជាតិគ្នាទៅវិញ ទៅមក ដើម្បីសម្តែងនូវទឹកចិត្តមេត្រីភាព និងជាការរឹតបន្តឹងចំណងសម្ព័ន្ឋមេត្រីភាព កម្ពុជា វៀតណាម ដែលបានធ្វើឡើង ជារៀងរាល់ឆ្នាំ ។
ប្រតិភូគណៈបញ្ជាការយោធាទីក្រុងហូជិមិញ បានអញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន ចូលរួម គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៩ ក្នុងឱកាសនេះដែរ បណ្ដាខ័ណ្ឌទាំង១០ ចំណុះឲ្យបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានប្រគល់ថវិកាជាង២០ ម៉ឺនដុល្លា សម្រាប់សាងសង់អគារចំនួន១០ខ្នង បង្គ្រប់១០០% សម្រាប់ការសាងសង់អគារនៅផ្នែកសឹករង ក្រុងស្រុក ទាំង ៨ និងវរសេនាតូចទាំង២ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាសម្តែងនូវការអគុណ ចំពោះសមមិត្ត ង្វៀន ជឿងថាំង ប្រធានគណបញ្ជាការយោធាទីក្រុងហូជីមីញ ដែលបានអញ្ជើញមក សួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងបាន បង្កើននូវភាពជិតស្និទ្ធ នូវចំណងសាមគ្គីរវាងភាគគីទាំងពី ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ដោយក្តីយោគយល់គ្នា រក្សាអត្តប្រយោជន៍ដល់ប្រជាជនទាំងពី ដែលកំពុងតែរស់នៅ ដោយស្របច្បាប់ ក្នុងប្រទេសនីមួយៗ ។

ក្នុងឳកាសជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រតិភូគណៈបញ្ជាការយោធាទីក្រុងហូជិមិញ រួមទាំង ខ័ណ្ឌទាំង១០ ចំណុះឲ្យបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានផ្តល់កាដូវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ក្នុងកិច្ចសម្តែងការកួរសម ចំពោះភាគគី មិត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការទំនាក់ទំនងល្អជាមួយនិងប្រទេសជិតខាងជាមិត្ត ក្នុងនោះគឺបានទទួលលទ្ធផលផ្លែផ្កាល្អប្រសើរ ក្នុងកិច្ចការយោធា ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងការងារមនុស្សធម៌ បានធ្វើឲ្យ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានអាគារធ្វើការ មានសាលប្រជុំ អាគាផ្ទះទទួលភ្ញៀវ គិលានដ្ឋាន និងផ្លូវខ្វាត់ខ្វែង ក្នុងទីបញ្ជាការ ចំនុចទាំងនេះបានបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាមិត្ត។
ដោយ ប៊ុន រដ្ឋា





































