កំពង់ធំ៖ ដើម្បីអបអរសាទរ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងបានទទួលផ្ទះថ្មី ដែលជាខ្នងផ្ទះលើកទី១១៥ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ។
លោក ឈ្មោះស ថេន អាយុ៤៧ ឆ្នំា ជាអតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មី ពីសម្តេចតេជោ ហ៊ុន សែន មានឋានន្តរសក្ដិ ព្រឹន្ទបាលឯក អតីតនៅអង្គភាពកងស៊ើបការណ៍យោធាខេត្តកំពង់ធំ មានភរិយាឈ្មោះ សៀម សួង អាយុ៤៥ ឆ្នំា មានកូនចំនួន៤ នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយចង់ឲ្យក្រុមគ្រួសាររបស់អតីតយុទ្ធជន ទទួល នូវកាដូរថ្មី ដែលសេរីសួរស្តី នៃចំណង់ដៃក្នុងឳកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារបាន ខិតខំធ្វើឲ្យទាន់មុនពេលចូលឆ្នាំ និងបានប្រគល់ ជូនលោក ឈ្មោះស ថេន និងក្រុមគ្រួសារបានទាន់ពេលវេលា។
ចំណែកផ្ទះថ្មីដែលបាន ប្រគល់ជូនលោក ឈ្មោះស ថេន មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ ផុតពីដី រនាប និងជញ្ជាំងក្តារ ប្រក់ស័ង្កសីដែលបានចំណាយថវិកា ក្នុងការសាងសង់ អស់ទឹកប្រាក់ ៦,៩០០,០០០ រៀល និងបានឧបត្ថម្ភបន្ថែម ដោយក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ មានអង្ករ ចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាចំនួន ២៥០,០០០ រៀល ។
ក្នុងឳកាសប្រគល់ផ្ទះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់ ក្រុមគ្រួសារអតីតយុទ្ធជន ថែរក្សាសុខភាព និងត្រូវដឹងថា សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសមាគមអតីតយុទ្ធជន គ្រប់ខេត្តក្រុង បានយក ចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគ្រួសារអតីតយុទ្ធជន ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ រងទុក្ខវេទនា ដោយមិនដឹងលឺពីអាជ្ញាធរនោះឡើយ ជាក់ស្តែងកន្លងមកនេះ អតីតយុទ្ធជននៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅទីជិតទៅឆ្ងាយគ៏សមាគមចុះទៅជួយដោះស្រាយបានគ្រប់ទិសទី ។ ដោយ ប៊ុន រដ្ឋា





































