ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី8 ខែមេសាឆ្នាំ2019 ពីបទប្រើអំពើហិង្សា ចាប់បោកក្មួយស្រីអាយុ 3 ឆ្នាំ នឹងសសរផ្ទះ បណ្ដាលឲ្យ រងរបួសជាទម្ងន់នៅ ចំណុច ភូមិអូរ សណ្តាន់ ឃុំទឹកហូត ស្រុក រលាប្អៀរ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ឆង់ឆ្នាំង បានឲ្យដឹងថា: ជនសង្ស័យខាងលើ ឈ្មោះថេ ត ថា អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិ – ឃុំកើតហេតុ ខាងលើ ចំណែកកុមារីរងគ្រោះ ឈ្មោះ រ័ ត្ន ស៊ីវ អុី អាយុ 3 ឆ្នាំ ។
ប្រភពដដែលបានបន្តថា:នៅមុនពេលកើតហេតុជនដៃដល់ បានខឹងក្មេងស្រីស្រែកឡូឡា ក៏បានចាប់ជើង ក្មេង ស្រីដែលត្រូវជាក្មួយបង្កើតបោក នឹងសសរផ្ទះ រួចយកដំបងវាយពីលើបណ្ដាលឲ្យរងរបួសជាទម្ងន់ ។
ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារ ចូលទៅជួយឃាត់ និងចាប់ជនដៃដល់បញ្ជូនទ សមត្ថកិច្ច ដើម្បីចាត់ការតាម ផ្លូវច្បាប់ សមត្ថកិច្ចដដែលឲ្យដឹងថា:ជនសង្ស័យជាមនុស្សធ្លាប់ញៀនថ្នាំ ហើយត្រូវបានឪពុកម្ដាយបញ្ជូនទៅ មណ្ឌលកែប្រែមួយរយៈ ប៉ុន្តែពេលត្រឡប់មកវិញ ជនសង្ស័យមានសតិមិនល្អ ទោះបីជាយ៉ាងនេះក្តីតុលាការក្រោយពីបានធ្វើការសាកសួររួចហើយ ក៏ សម្រេចឃុំខ្លួនជនដៃដល់ ដាក់ពន្ធនាគារតាមផ្លូវច្បាប់៕




































