ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពី ការផ្ទេរកម្មវិធីជូនមូលដ្ឋានមានគោលដៅ ចំនួន ០៣ឃុំ ក្នុងនោះមាន៖ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងឃុំមេលំ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីលោក ប្រាក់ សោភ័ណ្ឌ នាយកសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឌុច សំអាង អ្នកសម្របសម្រួលកម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានសមាសភាពចូលរួមសរុបមានចំនួន ៦០នាក់ ស្រី ២០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង៖
១. ឆ្លុះបញ្ចាំងពីស្នាដៃសម្រេចបានរបស់កម្មវិធីកសាងភាពធន់ក្នុងសហគមន៍។
២. កំណត់និងបន្តពង្រឹងបណ្ដាមេរៀនពិសោធន៍ដែលទទួលបានពីកម្មវិធី។
៣. រក្សាខ្នាតគម្រូ និងទម្លាប់អនុវត្តរបស់កម្មវិធីកសាងភាពធន់ក្នុងសហគមន៍ នៅក្នុងកម្មវិធី នានានៅខាងក្នុង និងខាងក្រៅសហគមន៍គោលដៅសាខា។
៤. ជម្រុញដាក់សកម្មភាពនៃខ្នាតគម្រូកសាងភាពធន់ក្នុងសហគមន៍ ទៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការប្រតិបត្តិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ៕





































