​​ចាប់បាន​អ្នក​ល្បែង​អាប៉ោង​ក្នុងព្រៃ​បាន​ចំនួន​៦​នាក់​និង​លុយ​៣​លាន​រៀល​បញ្ជូនទៅ​តុលាការ​

0

​កំពង់ឆ្នាំង​៖ ក្រុមអ្នកលេង​អាប៉ោង​មួយក្រុម​មាន​គ្នា​ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ ​កំរិត​ស្រាល​របស់​ស្នងការដ្ឋាន​នគរបាល​បាល​ខេត្ត ធ្វើការ​ឡោម​ព​ទ្ឋ័​ចាប់ខ្លួនបាន​នៅ​វេ លា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច ក្នុងព្រៃ​ជើងភ្នំ​កញ្ចុះ​ព្រៃ ស្ថិតក្នុង ភូមិ​អូ​ ​រ​ល្ពៅ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​នៅ​ដែល​ពួកគេ​និង​អ្នកញៀន​ល្បែង​ជាង​២០​នាក់​ ​ទៀត កំពុង​លេង​អាប៉ោង​នៅ​ចំណុច​ខាងលើ​ជា​យូរថ្ងៃ​មកហើយ ។​ ​ ​???????????????????????????????

លោក ប៉ុល វុ​ទ្ឋី នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ ​បាន​និយាយ​អោយដឹងថាៈ ក្រោយពេល​ទទួលដំណឹង​ថា ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ទាំងនោះ​តែង​ ​តែ​ប្រមូល​ផ្តុំគ្នា​ទៅលេង​នៅ​ចំណុច​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ប្រាក់ វុ​ឌ្ឍី​ស្នងការ នគរបាល​ ​ខេត្តកំពង់ឆ្នាំង និង​មានការ​ឯកភាព​ពី​លោក​អភិបាលខេត្ត បាន​បញ្ជារ​អោយ​លោក ដឹកនាំ​កម្លាំង សហ​ ​ការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន បានធ្វើការ​ព​ទ្ឋ័​ចាប់បាន​ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុងចំណោម​គ្នា​គេ​ ​ជាង​២០​នាក់ រួម​និង​វត្ថុតាង មួយចំនួន ចំណែក​មួយចំនួនទៀត​ដឹងខ្លួន​ទាន់​បាន​រត់​គេចខ្លួនបាត់ ។​???????????????????????????????

​ ​អ្នកលេង​អាប៉ោង​ទាំង​៦​នាក់​រួមមាន​១​ឈ្មោះ នូ មន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មេ​អា​បាញ់​ប៉ោង ២​ឈ្មោះ​អុំ ស្រី​នាង អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​ជា​ប្តី​ប្រព​ន្ឋ​និង​គ្នា មាន​ទីលំនៅ​ភូមិ​រលួស ឃុំ​ក្រាំង​អំពិល​ ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​, ៣ ឈ្មោះ ហេង​សំអុន អាយុ​៥១​ឆ្នាំ ភេទ​ប្រុស​, ៤​ឈ្មោះ ហែម គឹម​ហៀ​ង អាយុ​៤៨​ឆ្នាំ ទាំង​២​នាក់​ជា​ប្តី​ប្រព​ន្ឋ​និង​គ្នា មាន​ទីលំនៅ​ផ្សារ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​ខេត្តពោធិសាត់ ​និង​៥​ឈ្មោះ គា វុ​ទ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៏ ។???????????????????????????????

ចំណែក​ ​វត្ថុតាង​រឹបអូស​បានរួម​មាន មេអាប៉ោង​៣​គ្រាប់ រថយន្ត​កូរ៉ូឡា​ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2J.3413 ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ នូ មន មួយគ្រឿង ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង និង​លុយ​ចំនួន​៣​លាន​រៀល​។​ ​ ​ជនសង្ស័យ​ទាំង​៥​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​មន្ត្រីនគរបាល ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ ​ស្នងការ​នគរបាល​ខេត្ត កសាង​សំណុំរឿង​ប​ញ្ឃូ​ន​ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​ ​ ​មានការ​កត់សំគាល់ថា​៖​ក្រោយពេល​លោកស្នងការ​ទើប​ចូលកាន់​ដំណែង​ថ្មី​គេ​សង្កេតឃើញ​សមត្ថកិច្ច​ក្នុង​ខេត្ត​មានការ​បង្ក្រាប​បទល្មើស​បានជា​បន្តបន្ទាប់ ដូចជា បង្ក្រាប​ថ្នាំញៀន ចាប់រំលោភ ចោរកម្ម​ ​និង​ល្បែងស៊ីសង​នេះ​ជាដើម​៕???????????????????????????????