សៀមរាប៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងលោកលោកស្រីជាមន្រ្តីរាជការក្រោមឱវាទ រៀបចំពិធីសូត្រមន្ត និង
រាប់បាត្រព្រះសង្ឃ ដើម្បីចម្រើនសិរីសួស្ដី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធមាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានបង់ជីវិត និង ដើម្បីបួងសួងឧទ្ទិសដល់ទេវតាឆ្នាំថ្មី ជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ដល់លោកប្រធានមន្ទីរ លោកលោកស្រីដែលជាមន្រ្តីរាជការទាំងអស់នៅក្នុងមន្ទីរ និង ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងត្រូវចូលមកដល់នៅវេលាម៉ោង១៥ និង១២នាទី នាថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។
គួររំលឹកថា ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌មានខេត្តសៀមរាប តែងតែបានរៀបចំពិធីសូត្រមន្ត និង រាប់បាត្រព្រះសង្ឃ ដើម្បីចម្រើនសិរីសួស្ដី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ៕








































