ខេត្តកំពង់ឆ្នាំង៖ កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក បានបើកគៀរម៉ូតូកង់បី បណ្តាលឲ្យដួលខ្ទាត បុរសអ្នកបើកកង់បី ធ្លាក់ទៅនឹងថ្នល់ ស្របពេលនោះ ក៍មានរថយន្តធុនធំ មកដល់ ហើយបានកិនក្បាលបែកខ្ទេច
បណ្ដាលអោយ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលចុះធ្វើការវាស់វែងហើយនិងប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកំពង់ត្រឡាចរងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕




































