កំពង់ឆ្នាំង៖ ដោយអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ក្នុងការឧត្ថម្ភថវិកាជូនដល់សមាជិកសមាគមន៍ និងស្វាមី ភរិយាដែលបានទទួលមរណៈភាព។ នៅព្រឹកថ្ងៃសុក្រ ៨កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១.០០ នេះ គណកម្មាធិការមូលដ្ឋាន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការមូលដ្ឋា ន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា បានធ្វើការប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមជូនដល់៖
១- លោកអនុសេនីយ៍ឯក សោម ឈៀង នាយផ្នែកវិភាគ និងពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ត្រូវជាស្វាមីរបស់សពលោកស្រី សុខ សុវុត្ថារី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជម្ងឺបេះដូង នូវថវិកាចំនួន ២,០០០,០០០ រៀល(ពីរលានរៀល)។
២- លោកស្រី សូរ សុីផាន់ ត្រូវជាភរិយាសពលោកអនុសេនីយ៍ទោ ជុន សុីណាត អតីតនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស (បច្ចប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជម្ងឺមហារីក នូវថវិកាចំនួន៦,០០០ ,០០០ រៀល (ប្រាំមួយលានរៀល)។
ក្នុងឱកាសនោះ លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាន ពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយសសមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមន៍មិត្តនគរបាលជាតិកម្ពុជា៕





































