អភិបាលខេត្តកំពង់ចាម អំពាវនាវ ឲ្យ មាន ការ ប្រុងប្រយ័ត្ន ចំពោះ ករណី គ្រោះ អគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍

0

កំពង់ចាម: ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ មានការប្រុងប្រយ័ត្ន ចំពោះ ករណី គ្រោះ អគ្គីភ័យ ព្រោះពេលនេះជារដូវក្តៅហួតហែង និងត្រូវប្រុងប្រយ័ត្ន ខ្ពស់ លេីបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ខណៈពេលធ្វើដំណើរមក លេង ស្រុកកំណើត ដើម្បី អបអរសាទរ ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណីខ្មែរ។

ការ ថ្លែងយ៉ាងដូច្នេះ ខណ:ដែល ឯកឧត្ដម គួច ចំរើន និង លោក ជំទាវ អ៊ូ ធីតាពៅ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ និងសមិទ្ធិផលនានា នៅវត្តនាងកេសរ ហៅវត្តពាមក្នុង ស្ថិត ក្នុង ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ស្ថិត ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខត្ត បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ច បន្តកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយពីបញ្ហា គ្រោះ អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុង មូលដ្ឋានអោយបានល្អប្រសើរ ។ ចំណែកកងកម្លាំងផ្នែកពន្លត់ អគ្គីភ័យ ត្រូវបន្តត្រៀមបច្ចេកទេស ដើម្បីត្រៀមបង្ការជួយសង្គ្រោះ និងទប់ស្កាត់ពេលមាន អគ្គីភ័យ កេីតឡើងផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង លោក ជំទាវ អ៊ូ ធីតាពៅ បានអញ្ជើញសម្ពោធ រូបសំណាកស្រីសឈរ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបាន សាងសង់រួច ដោយមានការឧបត្ថម្ភពីសប្បុរសជន។
ដោយ ពិធីសិតរូបសំណាកស្រីសរឈរ នៅមុខសាលាស្រុកស្រីសន្ធរនេះ គឺមាន ប្រវត្តិ យូរលង់ណាស់មកហើយ សមយ័ស្តេចពញាយ៉ាត មកតាំងរាជធានីនៅទួលបាសាន ស្រុកស្រីសន្ធរអំឡុង ឆ្នាំ១៤៣១ ក្រោយពីបាន បោះបង់ក្រុងអង្គរ ដោយសារសង្គ្រាមបែកបាក់ផ្ទៃក្នុង មួយឆ្នាំក្រោយមកបានទៅតាំងរាជធានីនៅ(ភ្នំដូនពេញ) រាជធានីភ្នំពេញ។ ចំពោះរូបសំណាកស្រីសរឈរ បានសាងសង់ឡើងសមយ័ ឆ្នាំ១៩៨៨ យករចនាបទ របស់សម្តេចជហ្វាវាំង គង់ សំអុល (អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម) រហូត មក ដល់ ពេល នេះ ត្រូវ បាន សប្បុរសជន រួម គ្នា កសាង ឡេីង វិញ ។
ស្រីសរឈរ ជារូបតំណាងអ្នក ម្នាង កេសរបុប្ផា ជាស្នំឯក ស្តេច ស្រីសុគន្ធបទ ឬ អង្គចន្ទ័ សោយរាជអំឡុង ឆ្នាំ១៥០៤ នៅរាជវាំងទួលបាសាន ដែលជាចៅស្តេចពញាយ៉ាត ។ អ្នកម្នាងស្រីសរឈរ ត្រូវជាបងស្រីបង្កើតរបស់ ស្តេចកន ។ ក្រោយមកប្រជាពលរដ្ឋ ចាត់ទុក ស្រីសរឈរជារូបសំណាកតំណាង ស្រុកស្រីសន្ធរ(ស្រុកស្រីសរឈរ)តរហូតមក ៕