កំពង់ឆ្នាំង: នាថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០នាទី នៅចំណុចខាងជើងស្ពានតាងរាង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងគោយន្តកន្ត្
រៃម៉ាក Kubota ពណ៍ក្រហម អ្នកបើកបរឈ្មោះ ហេង សារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំនិពាន្ត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ដោយបើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង និងម៉ូតូម៉ាកហុងដា C-125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1-D 0520 អ្នកបើកបរឈ្មោះ អួន សុខា ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរស្របទិសគ្នា។
ក្នុងហេតុការណ៍នេះបង្ករការគ្រោះថ្នាក់និងខូចខាត ស្លាប់មនុស្ស ០១នាក់ស្រី (អ្នកបើកបរម៉ូតូ ស្លាប់នៅពេលដល់មន្ទីរពេទ្យកំពង់ត្រឡាច) ខូចម៉ូតូ ០១គ្រឿងស្រាល បណ្ដាលមកពីគោយន្តកន្រ្តៃគ្មានភ្លើងចំណាំងផ្លាត ៕





































