កំពង់ធំ៖ លោកជំទាវឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បាននាំយកគ្រឿងឧបភោគបរិភោគនិងស្រាបៀរ មកផ្តល់ជូនទុកសម្រាប់កងម្លាំងជួបជុំបាយសាមគ្គី នៅពេលបុណ្យចូលឆ្នាំរួច និងបានអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំងមន្រ្តីនគរបាលស្រុកកំពង់ស្វាយ និងកម្លាំងប្រជាការពារ ទូទាំងស្រុកកំពង់ស្វាយ ចូលរួមសរុប៩៧ភូមិ ពិធីនេះបានប្រារព្វនៅក្នុង អធិការដ្ឋានស្រុកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៩ ។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកជំទាវ លំ គន្ធារី អភិបាល រងខេត្តកំពង់ធំ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ និងកម្លាំងអធិការ ប៉ូលិស កងរាជអាវុធហត្ថ ទាហាន និងប្រជាការពារ ក្នុងគោលបំណងនៃការសំណេះសំណាលនេះ គឺបានផ្តោតនិងជម្រុឲ្យកងកម្លាំងនគរបាល សហការជាមួយ និងប្រជាការងារ រួមទាំងអង្គភាពប្រដាប់អាវុធ ការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងអំឡុងមុនពេលចូលឆ្នាំ រហូតក្រោយពេលចូលឆ្នាំ។
លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ បានសម្តែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត លោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព និងគណអធិបតីជាភ្ញៀវកិត្តិយស បានអញ្ជើញមក សួរសុខទុក្ខ សំណេះសំណាលដល់កងកម្លាំងអធិការ និងប្រជាការពារ រួមទាំងបានលើកទឹកចិត្ត ផ្តល់ជូននូវ ស្រាបៀរ៨០កេស, មីម៉ាម៉ា ១២០កេស ពងទា ២០០០គ្រាប់ និងថវិកា ដលអធិការ សម្រាប់ឲ្យបែងចែកដល់ ប្រជាការពារ និងកងកម្លាំងទុកសម្រាប់ជួបជុំពិសារបាយសាមគ្គីក្រោយពេលចូលឆ្នាំរួច។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះ លោកវរសេនីយ៍ឯក ខេន ឈុនគ័រ និងមន្រ្តីក្រោមឳវាទ ដែលបានសហការគ្នាល្អ ជាមួយនិងកម្លាំងប្រជាការពារ មេភូមិ មេឃុំ ការពារទប់ស្កាត់ រក្សាស្ថេរភាពសន្តិសុខបានល្អប្រសើរ ដែលជាការកត់សម្គាល់នូវការថយចុះនូវបទល្មើសនានា ក្នុងនោះលោកជំទាវក៏បាន សំណូមពរឲ្យចូលរួមរឹតបន្តឹងបន្ថែមទៀត ទប់ស្កាត់ការជួញដូរ និងចែកចាយគ្រឿងញៀត ល្បែងស៊ីសង ការជួញដូរមនុស្ស និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច របស់រាជរដ្ឋាភិបាល ។
លោកជំទាវឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បានមានប្រសាស៍ ថា កង្វល់របស់ប្រជាពលរដ្ឋ គឺជាកង្វាល់របស់ថ្នាក់ដឹកនាំយើងដែរ ព្រមទាំងបានកោរសរសើរ និងលើកទឹកចិត្តចំពោះកងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរដែលបានសហការបានល្អ ធ្វើការរួមគ្នាយ៉ាង សម្រាកសស្រាំ ពេញមួយឆ្នាំកន្លងមកនេះ ធ្វើឲ្យមានសុវត្តិភាពល្អណាស់ ប្រទេសកម្ពុជាយើងតាំងពីអតីតកាល មិនដែលមានសន្តិភាព បានយូរអង្វែងនោះទេ តែបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ជាប់ជាបេក្ខជននាយករដ្ឋមន្រ្តីយូរជាងគេ នៅលើពិភពលោក ដែលមាន ការទទួលស្គាល់ទូទាំងពិភពលោក ដោយសារតែបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានដាក់អនុសាសន៍ទាំង៥ចំនុច មុជទឹក, ឆ្លុះកញ្ចក់, ដុះក្អែល ,ព្យាបាល, វះកាត់ ដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងនោះត្រូវបានការចូលរួមទាំងអស់គ្នា ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ ខិតខំប្រឹង ប្រែងសាមគ្គីគ្នា ផ្ទៃក្នុងឲ្យបានល្អទូទាំងស្រុក ។ ដោយ ប៊ុន រដ្ឋា





































