ព័ត៌មានបឋម កំពង់ឆ្នាំង នៅយប់ថ្ងៃទី 13 ខែមេសាឆ្នាំ 2019វេលាម៉ោង 11:00 15 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកអ្នកដំណើរបស់ក្រុមហ៊ុនថេរ៉ូអ៊ិចប្រេសបានបុកនឹងម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ឈ្មោះយន់សំណាងហៅចក់អាយុ 29ឆ្នាំរស់នៅភូមិអូរសណ្ដាន់ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខ្ទាតប្រហែល ១០ម៉ែត្រនៅចន្លោះគីឡូម៉ែត្រ73 74 .។ចំណែកឯអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានចុះមកធ្វើការវាស់វែងនិងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុករលាប្អៀររងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។





































