​​ភូមី​គ្រិះ​ដ៍​ស្កឹមស្កៃ​របស់​អតីត​ស្នងកា​ដ្ឋា​នន​គ​បាល​ខេត្ត​ព្រះសីហនុ​ប្រឈម​ការ​វាយកំទេច​ចោល​ដើម្បី​ធ្វើជា​គំរូ​ពាក់​ព​ន្ធ័​ការរំលោភបំពាន​ដី​បឹង​ព្រែ​ទប់​

0

.​ខេត្ត​ព្រះសីហនុ​៖​យោងតាម​ប្រភព​ព​ត៏​មាន​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពីរ​មន្ត្រី​នៅ​ក្រ​សូង​រៀបចំ​ដែនដី​កាលពីរ​រសៀល​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ថា​ដី​តំបន់​ព្រែក​ទប់​និង​ធ្វើការ​រៀបរយ​ឡើងវិញ​ដើម្បី​ការពារ​បរិស្ថាន​បឹង​ដែលជា​បឹង​ប្រ​វត្ត​សាស្ត្រ​ស្តុ​ប​ទឹកស្អាត​តាំងពីរ​ដូនតា​សំរាប់​បំរើ​មនុស្ស​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។​download

ចំណែក​ភាពអនាធិបតេយ្យ​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​ដែល​កើតចេញពីរ​ការឃុបឃិត​រំលោភបំពាន​គឺ​ត្រូវ​បោសសំអាត​ចោល​ទាំងស្រុង​មិន​ឲ្យ​មាន​សេសសល់​នោះទេ​បើទោះជា​កន្លែង​ខ្លះ​បានចេញ​ប្លង់​កម្មសិទ្ធិ​កាន់កា​ប់រូច​ហើយក៍​ដោយ​។​ហើយ​សំរាប់​សំណង់​ភូមិ​គ្រិះ​ដ៍​ស្កឹមស្កៃ​របស់លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការ​ប៉ូលីស​ខេត្ត​ព្រះសីហនុ​ដែល​កំពង់ធ្វើការ​សាងសង់​យ៉ាង​រលូន​សម្រេចបាន​ប្រមាណ​៨០%​ទៅហើយនោះ​ក៍​ប្រឈម​និង​ការ​វាយ​កំទេចចោល​ធ្វើជា​គំរូ​គេ​ផងដែរ​ពីព្រោះ​ទីតាំង​សំណង់​នេះ​ក៍​ស្ថិតនៅក្នុង​តំបន់ហាមឃាត់​ដែល​ត្រូវ​បោសសំអាត​ផងដែរ​។​IMG_0045

​មន្ត្រី​ដ៍ដែល​បាន​បន្តទៀតថា​គំរោង​រៀប​ចំពុះ​ជ្រៀក​តំឡើង​ប្លង់​នៅ​លើដី​ជុំវិញ​បឹង​ព្រែក​ទប់​ដែល​កើតចេញពីរ​ការឃុបឃិត​គ្នា​ជំនន់​លោក​ស្បោង​សារ៉ាត់​ជា​អភិបាលខេត្ត​នោះ​និង​ត្រូវ​លុបចោល​ទាំងស្រុង​ដើម្បី​ធ្វើ​ការសើរើ​ឡើងវិញ​(​លើកលែងតែ​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង​នៅ​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញាណ​និង​ជិត​អង្គភាព​រដ្ឋាករ​ទឹកតែ​ប៉ុ​ណ្ណុះ​។​ការសើរើ​ឡើងវិញ​នេះ​គឺធ្វើឡើង​ខណៈពេល​ប្រ​តី​ភូ​របស់​ក្រ​សូង​បរិស្ថាន​ចុះមក​ពិនិត្យ​ជា​ស្តែង​កាលពីរ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៤​ហើយ​រកឃើញ​ភាពមិនប្រក្រតី​នែ​ការឃុបឃិត​គ្នា​ជា​លក្ខណ​ប្រព​ន្ធ័​ពីរ​សំណាក់​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​(​សម័យ​លោក​ស្បោង​សារ៉ាត់​)​ហើយ​បច្ចុប្បន្ន​រាល់​ការចេញ​ប្លង់​កម្មសិទ្ធិ​នៅ​តំបន់​ព្រែ​ទប់​ត្រូវបាន​ផ្អាក់​ជា​បណ្តោះអាសន្ន​ហើយ​។​IMG_0052 (2)

អ្វីដែល​បានលើកឡើង​ខាងលើនេះ​គ្រាន់​ជា​ប្រភព​ព​ត៏​មាន​ក្រៅផ្លូវការ​តែ​ប៉ុ​ណ្ណុះ​ហើយ​ការសម្រេច​សារជាថ្មី​របស់​រាជ​រដ្ឋា​ភល​បាល​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅ​ឡើង​ទេ​។​ ​គូរ​បរ​លិ​ក​ឡើងវិញ​ផងដែរ​ថា​ប្រ​វត្ត​នែ​បឹង​ព្រែក​ទប់​នេះ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ទាំងមូល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ន​ណាក៍​គេ​ស្គាល់​ន​ណាក៍​គេ​ដឹង​ដែរ​អំពីរ​សវ​តា​បឹង​ស្តុ​ប​ទឹកស្អាត​ព្រែក​ទប់​ពីរ​ព្រោះថា​បឹង​មួយ​នេះ​បានផ្តល់​ទឹកស្អាត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​តាំងពីរ​សម័យ​ជីដូន​ជីតា​របស់​ពូកគេ​មក​ម្លេះ​។​

ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ចង់ចាំ​បំផុត​គ្មាន​ថ្ងៃ​បំភ្លេច​នោះ​គឺ​នៅ​ទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនន់​លោក​សាហា​ក់នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូចធំ​ដែល​សាងសង់​រំលោភបំពាន​លើដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​ដែល​ភាគច្រើន​ជា​គ្រូ​សារ​មន្ត្រី​អង្គភាព​រដ្ឋាក​ទឹក​នោះ​)​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុនសែន​ដាក់បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោក​សាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយកំទេច​ចោល​អស់​គ្មាន​សល់​ដោយ​IMG_7134

គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មានអំណាច​បុណ្យ​ស​ក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេ​ជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​បាន​នៅ​ចងចាំ​ទិ​ដ្ធ​ភាព​កា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាននៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​ហើយ​សំរាប់​ទីតាំង​សំណង់​របស់លោក​តាក់​វណ្ណ​ថា​អតីត​ស្នងការ​នគ​បាល​ខេត្ត​ដែល​កំពង់ធ្វើការ​សាងសង់​ខាងលើនេះ​ក៍​ជា​តំបន់​ដែល​ធ្លា​ប់បោស​សំ​អាត់​សំណង់​អនាធិបតេយ្យ​ផងដែរ​។​ហើយ​សំណង់​មួយ​នេះ​គ្មាន​ច្បាប់​អនុ​ញា​ត្តិ​ការសាងសង់​រីឯ​ប្លង់​កម្មសិទ្ធិ​នៅឡើយ​ទេ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ហ៊ុន​ភី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​៕IMG_7244