បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំគោរពវិញ្ញាណក្ខ័ន្ធសូត្រមន្តរាប់បាត្របង្សកូលឱកាសបុណ្យចូលឆ្នាំថ្មី

0

កំពង់ធំ៖ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខ័ន្ធ​សូត្រ​​​មន្តរាប់បាត្របង្សកូល នៅវិមានរំលឹកគុណ ដើម្បីជាការដឹងគុណដល់វិញ្ញាណក្ខ័ន្ធកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅ ទើបឆ្លៀតឳកាសប្រារព្វពិធីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានដឹកនាំ ដោយ ឯកឧត្តម ឧត្តសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​បន្ទាប់មក ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមទាំងថ្នាកើដឹកនាំ បានអញ្ជើញទស្សនា ការសម្ដែងរបាំត្រុដ ពីក្រុមសិល្ប:របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដើម្បីបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលពរជ័យសិរីមង្គលសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានប្រគេនបច្ច័យ ចង្ហាន់  នុំចំណី  ទេយ្យទាន និងគ្រឿងសក្ការៈបូជាផ្សេងៗ ប្រគេនព្រះសង្ឃចំនួន ៥អង្គ ដែលនិមន្តមកពីវត្តបុទុមរ័ត្ន ។ក្នុងឳកាសនៃ ពិធី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី បានធ្វើទានចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីបុណ្យ ដែលតែងតែ ប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយបានចូលរួមជាមួយមេបញ្ជាការផ្នែកសឹករងក្រុង ស្រុកទាំងប្រាំបី និងវរសេនាតូចទាំងពីរ តែងតែបានឯកភាពគ្នា រៀបចំកម្មវិធីបុណ្យនេះឡើង ដើម្បីបួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ចំណុះឲ្យញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។

នៅក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំលេងល្បែងប្រជាប្រិយ មានការប្រឡងចម្រៀងសម័យនិងបុរាណ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីដែលបេក្ខជនទាំងនេះត្រូវបានជ្រើសរើស ពីអង្គភាពផ្នែកសឹករងក្រុង ស្រុក ទាំង ៨ និងវរសេនាតូច ទាំងពីរ សរុបចំនួន ១០នាក់ ដើម្បីមកប្រកួតដណ្ដើមជ័យលាភី ជាប់លេខ១ដល់លេខ៣ ត្រូវបានទទួលរង្វាន់ជាថវិកា និងសម្ភារប្រើប្រាស់  ចំណែកល្បែងរបាំប្រជាប្រិយ គឺមានចោលឈូង លាក់កន្សែង វាយក្អម លោតបាវ និងលេងអ៊ូ ដែលបរិយាកាសនេះ ប្រកបដោយការសប្បាយរីករាយ និងពោពេញដោយមនោសញ្ចេតនាសាមគ្គី ឯកភាពគ្នាខ្ពស់ ក្រោមដំបូល សុខសន្តិភាព និងការអភិវឌ្ឍន៍ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា   ។

ក្រៅពីមានពិធីលេងល្បែងប្រជាប្រិយ ក៏បានបែងចែកកម្លាំងប្រចាំការប្រចាំបញ្ជាប្ដូរវេន ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សប្បាយរីករាយឱកាសចូលឆ្នាំថ្មីនេះ  និងសូមឲ្យប្រជាជនកម្ពុជាទាំងមូលមានសន្តិភាព និងសេចក្ដីសុខចម្រើនជានិរន្តតរៀងទៅ និងសូមឲ្យធ្វើដំណើរទាំងទៅទាំងមកប្រកបដោយ សុវត្តិភាព  ។ដោយ​  ប៊ុន រដ្ឋា