ខេត្តកំពង់ឆ្នាំង ៖ មេក្លោងក្នុងការដេញកាប់គ្នាការពីរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩នេះបានគេចខ្លួនត្រឹមតែ១ថ្ងៃត្រូវបានសមត្ថកិច្ចធ្វេីការបង្ក្រាបបានហេីយនៅវេលាម៉ោងប្រមាណ២និង
៣០នាទីរសៀលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅ
ភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចនៅក្នុងករណីអំពេីហឹង្សាដោយចេតនា ដែលបង្កឡើងនៅចំនុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង៤០នាទី ។ ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោក
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសអោយទាល់តែបាន ជៀសវាងខូចគោលនយោបាយភូមិឃុំមានសុវត្ថិភាព។តែពេលនេះសមត្ថកិច្ចនគបាលស្រុកកំពុងត្រឡាចកំពុងធ្វេីការស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនីតិវិធី។





































