ឯកឧត្តមឈួរ ច័ន្ទឌឿន ដើរកំសាន្តសប្បាយរីករាយបានធ្វើបុណ្យ ប្រទេសយើងមានសុខសន្តិភាព 

0

កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩ នៅវត្តយាយទេពស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងក្នុងឱកាសដែលឯកឧត្តម និង លោកជំទាវ អញ្ជើញចូលរួមក្នុងពិធីស្រង់ព្រះ ងូតទឹកជូនចាស់ៗជាង២៥០នាក់និងសុំមាទោសជំរះទឹកជូនលោកយាយទេព។

ក្នុងពិធីនោះក៏មានការនិមន្តចូលរួមពីព្រះអង្គឆន ឆុងព្រះចៅអធិការវត្តយាយទេព លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត លោកយិន សាវ៉េនអភិបាលក្រុង និង លោកស្រី អាជ្ញាធរដែនដីក្នុងសង្កាត់ផ្សារឆ្នាំង ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ ពិធីស្រង់ព្រះ និងពិធីសុំខមាទោសជំរះទឹកជូនលោកយាយទេពគឺដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងនិងពិធីងូតទឹកជូនចាស់ៗគឺដើម្បីតបស្នងសងគុណ ដែលគាត់បានបន្សល់ទុកកេរ្តិ៍ តំណែលវប្បធម៌ពីដូនតាជាច្រើនជាពិសេសវប្បធម៌សាមគ្គីភាពឯកភាពជាតិក្នុងបុព្វហេតុដើម្បីសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ ប្រទេសមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តមបានមានប្រសាន៍បន្តទៀតថាៈការងូតទឹកជូនចាស់ៗគឺដើម្បីជម្រះនូវចិត្តស្មៅហ្មងពីឆ្នាំចាស់អោយវិនាសសាបសូន្យនាំយកនូវអំពើល្អនិងចិត្តជ្រះថ្លាសុំពរថ្មីសេចក្តីសុខសាន្តដល់កូនចៅដើម្បីរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថាៈកម្មវិធីនេះបានរៀបចំជារៀងរាលឆ្នាំ់ដែលផ្តួចផ្តើមដោយព្រះចៅអធិការវត្ត ហើយព្រះអង្គបានរៀបចំអំណោយចែកជូនចាស់ៗ២៥០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និង ថវិកាមួយចំនួនផងដែរ៕