ខេត្តព្រះសីហនុ រយៈកាលបីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៣,១៥,១៦ខែមេសាឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួនរហូតដល់ជាង 19 ម៉ឺននាក់ មានការកើនឡើងរហូតដល់ជាង 26ភាគរយ បើប្រៀបធៀបទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំ 2018 នាពេលកន្លងមក។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់អោយដឹងថា៖
ចំនួនភ្ញៀវទេសចរ ដែល បាន ចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យសង្រ្កានសមុទ្រ នៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ ១៤-១៥- ១៦ ខែមេសា ឆ្នាំ ២០១៩ មានចំនួនសរុប ១៩១,៤៨៦នាក់ កើនឡើង ២៦,៩៩% ធៀបឆ្នាំ ២០១៨។
ភ្ញៀវជាតិ ប្រមាណ១៦៤,៩១៣នាក់ កើនឡើង ១៤,៣២%និង អន្តរជាតិប្រមាណ ២២,៥៥៣នាក់ កើនឡើង១៣៣,៧៧% ធៀបឆ្នាំ ២០១៨ ។ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុសរុបប្រមាណ ៧,០០០ នាក់ ភ្ញៀវជាតិប្រមាណ ១០០នាក់ និង អន្តរជាតិប្រមាណ ៦,៩០០នាក់។ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានភ្ញៀសរុបប្រមាណ ៦,៧០៥នាក់ ជាតិ ៣,២៦១នាក់ អន្តរ ជាតិ ៣,៤៤៤នាក់។ភ្ញៀវទៅកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហ នុ សរុប ៩,៣៤៥នាក់ ជាតិ៦, ៩៩១នាក់ អន្តរជាតិ ២,៣៥៤នាក់។
ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានា មានទេសចរប្រមាណ ១២៧,៦៦៤ នាក់ ជាតិសរុប ១២១,២២២ នាក់ និង អន្តរជាតិ ៦,៤៤២ នាក់។ជាមួយនេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានសំដែងការអបអរសាទរនិងជូនពរប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិទាំងឡាយដែលបានមកកំសាន្តសប្បាយនៅខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។គួរបញ្ជាក់ជូនថាការរៀបចំសង្ក្រានសមុទ្រឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើនសំរាប់ពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិបានចូលរួមកំសាន្តរួមមាន៖-លេងល្បែងប្រជាប្រិយជាច្រើនប្រភេទ
-ប្រគុំតន្ត្រីសម័យនាពេល 3ថ្ងៃដោយមានការចូលរួមពីតារាល្បីៗមួយចំនួនដូចជា៖១.លោក ឆន សុវណ្ណរាជ ២.អ្នកនាងខាត់ សុឃីម ៣.នាងកាតុ ៤.លោក ខេម ៥.កញ្ញា អ៊ីវ៉ា ៦.វីរៈនិច្ច ៧.នេនទុំ ៨.លោក រិន សាវ៉េត និងមានតារាល្បីៗជាច្រើនរូបទៀតផងដែរ។- មានស្តង់ពិព័រណ៍ លក់ទំនិញចម្រុះចំនួន 250 ស្តង់ -នៅពេលយប់មានអុជកាំជ្រួច បង្ហោះគោម នៅតាម ឆ្នេរសមុទ្រមានបង្កើតកម្មវិធី កម្សាន្តផ្សេងៗ សម្រាប់ឲ្យពលរដ្ឋទូទៅកំសាន្តផងដែរ។





































