ខេត្តព្រះសីហនុ ក្រុមប្រជាពលរដ្ឋអានាធិបតេយ្យបានផ្តុំគ្នាបិទផ្លូវជាតិលេខ៤ជាថ្មីទៀតដើម្បីសំដែងការតវ៉ាជាមួយនឹងការចុះទៅរុះរើខ្ទមរបស់ពួកគាត់ដែលបានចូលទៅសាងសង់នៅលើដីកម្មសិទ្ធិរបស់អ្នកដទៃនៅចំណុចអូរត្រាវភូមិចំណោតរាមឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
នៅវេលាព្រឹកថ្ងៃទី 19 ខែមេសាឆ្នាំ 2019 នេះគាត់បាន ដាក់ដុំថ្មរាយបាំងផ្លូវជាតិលេខ៤ដើម្បីកុំឱ្យរថយន្តឆ្លងកាត់បាន ខណៈពីម្សិលមិញគាត់ដាក់ដើមឈើបានផ្លូវម្តងហើយ។បន្ទាប់ពីដាក់បាំងផ្លូវបានមួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ចចម្រុះបានទៅ សម្របសម្រួលនិងរើសដុំថ្មពីទ្រូងផ្លូវដើម្បីឲ្យរថយន្តអាចធ្វើចរាចរឆ្លងកាត់បានឡើងវិញ។
ក្នុងប្រតិបត្តិការនេះដែរក្រុមពលរដ្ឋបានគុបដុំថ្មលើសមត្ថកិច្ច បណ្ដាលឲ្យនគរបាលចំនួន 5 នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវសំរាកនៅមន្ទីរពេទ្យ និងប្រជាការពារចំនួន០២នាក់ផ្សេងទៀតក៏បានរងរបួសបន្តិចបន្តួចដែរក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រាវនេះ។ខូចខាតរថយន្ត ចំនួន 3 គ្រឿងឃាត់ខ្លួនអ្នកតវ៉ាប្រឆាំងសមត្ថកិច្ចបានចំនួន ០8 នាក់បន្ថែមទៀតគណៈម្សិលមិញឃាត់ខ្លួនចំនួន០២នាក់។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួនទាំង ០8 នាក់នេះមាន ប្រុស 6 នាក់និងស្រី 2 នាក់ ។
បច្ចុប្បន្នអ្នកទាំង ០8 នាក់នេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរហើយគ្រោងនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។នេះយោងតាម លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់។សូមបញ្ជាក់ថាក្នុងប្រតិបត្តិការវេលាព្រឹកថ្ងៃទី 19 នេះដែរឃើញមានវត្តមាន លោក ហួតវិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកអធិការស្រុកព្រៃនប់ លោកស្នងការរងនគរបាលខេត្តព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និង លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងកម្លាំងក្រោមឱវាទជាច្រើននាក់ទៀតផងដែរ។
នៅម៉ោងជិត១១,០០នាទី ថ្ងៃដដែល ក្រុមពលរដ្ឋអនាធិបតេយ្យ ត្រូវបានទៅបំបែកទាំងស្រុង។បន្ទាប់មកពួកគាត់គ្រោងលើកគ្នាមកសាលាខេត្តព្រះសីហនុ ទៀតដើម្បីរកដំណោះស្រាយបន្ត។





































