ខេត្តព្រៃវែង៖ កូនឈាមខ្មៅ សាហាវព្រៃផ្សៃ គ្មានមេត្តា ទាញពូថៅកាប់ប្រហាផ្តាច់ជីវិតឪពុកស្លាប់ដោយសារខឹងឪពុកបោកទូរស័ព្ទនិងស្តីបន្ទោសរឿងដើរលេងច្រើន។សមត្ថកិច្ចបញ្ជាក់ថា៖ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនបង្កឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានកាប់ឳពុកបង្កើតឈ្មោះ ឡេង សៅ អាយុ ៥០ ឆ្នាំ បណ្តាលឲ្យស្លាប់ នៅក្រោយផ្ទះរបស់ខ្លួន។ជនសង្ស័យជា កូនកំណាចនេះ បន្ទាប់ពីកាប់ឪពុកខ្លួនឯងរួច បានរត់ឡើងលើផ្ទះ ដោយមានកាន់កាំបិត ពូថៅ ជាប់ខ្លួន ជាមួយបានសម្តែងចរិតកាចសាហាវ ។
នៅក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ច ធ្វើការទ្បោមព័ទ្ធជុំវិញផ្ទះ រួចជនបង្ករ ទំនងដឹងខ្លួនខុស ក៍ចុះមកអុជធូប ហើយត្រូវបាន ឃាត់ខ្លួន យកមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។




































