ទីបំផុតសមត្ថកិច្ចបញ្ចូនបុរសចារឹកសត្វតិរច្ឆានកាប់សម្លាប់បងប្អូនបង្កើតខ្លួនឯងដោយសារតែរឿងជំលោះដីធ្លី ទៅពន្ធនាគារហើយ

0

សៀមរាប÷ លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង បានប្រាប់ក្នុងកិច្ចសម្ភាសតាមទូស័ព្ទថា បុរសចិត្តព្រៃផ្សៃដែលកាប់សម្លាប់បងប្អូនបង្កើតខ្លួនឯងដោយសារតែរឿងជំលោះដីធ្លីនោះបានបញ្ចូនទៅពន្ធនាគារហើយកាលពីរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០១៩ម្សិលម៉ិញ។
រំលឹក ! អំពើឃាតកម្មមួយគួរអោយភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់រវាង បងប្អូនបង្កើត និងបងប្អូនបង្កើតដោយសារតែងរឿងជំលោះដីធ្លី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧.២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត បង្ករដោយ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ បានយកកាំបិតផាំងតោកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងស្រី និងប្អូនស្រីបង្កើត របស់ខ្លួន បណ្ដាលអោយស្លាប់ទាំង០២នាក់ (ដោយមូលហេតុជំលោះដីធ្លី)។
ជនរងគ្រោះ ទី១/ ឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ៤៩ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ,ឃុំ,កើតហេតុខ (ស្លាប់)។ ២/ឈ្មោះ វ៉ូ ខុត ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅ ភូមិ,ឃុំកើតហេតុ(ស្លាប់)។ព័ត៍មានលំអិត