ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ ស៊ឹម សុផល អគ្គ ស្នងការរង
នគរបាលជាតិ និងជាតំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ លោកវរសេនីយ៌ឯក អ៊ឹម សែនសម្បត្តិ មេបញ្ជាការវរសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានទឹកទទួលបន្ទុកអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ។ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលព្រំដែនទឹក ចំនួន៣៥នាក់ ក្នុងនោះ ថ្នាក់វរសេនីយឯក ០២នាក់ ថ្នាក់អនុសេនីយឯក ១៤នាក់ ថ្នាក់ អនុ សេនីយទោ ០៧នាក់ និងថ្នាក់ព្រិន្ទបាលឯក ០៥នាក់ ។
ឯកឧត្តម នាយឧត្តមសេនីយ ស៊ឹម សុផល បានមានប្រសាសន៌សំណេះសំណាល ដោយលើកឡើងពីប្រវត្តនៃការកកើតឡើងរបស់អង្គភាពព្រំដែនទឹក និងបានផ្តល់នូវអនុសាសន៌ល្អៗ ឲ្យបន្តខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី បន្តរឹតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាកត្តាចាំបាច់មិនអាចខ្វះបាន ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ច ខិតខំពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីក្រោមឪវាទ ប្រកបដោយគុណធម៌ សីលធម៌ល្អ ចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទះមោះមុតក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងជួយសង្គ្រោះបង្ការទប់ស្កាត់បង្ក្រាបបទល្មើសទាំងឡាយក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលប្រកបមុខរបរលើផ្ទៃសមុទ្រ ។
ឯកឧត្តម នាយឧត្តមសេនីយ ស៊ឹម សុផល បានបញ្ជាក់ថា ការតម្លើងឋានន្តរសក្តិមិន មែនជាគ្រឿងអលង្កាលំអរខ្លួននោះទេ គឺជាការលំអរជីវិតក្នុងការអនុវត្តនូវភារកិច្ច តាមតួទីរបស់ខ្លួនបំរើជាតិមាតុភូមិ ។ ឋានន្តរសក្តិនេះបំរើប្រជាពលរដ្ឋ ហើយភារកិច្ចរបស់ក្រសួងប្រគល់តាមគោលដៅការពារប្រជាពលរដ្ឋ សហការជាមួយកងយោធពលខេមរភូមិន្ទការពារទឹកដី មន្ត្រីនគរបាលព្រំដែនទឹក មាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្នុងការការពារ សន្តិសុខនៅតាមសមត្ថកិច្ចរបស់ខ្លួន ។
លោកវរសេនីយ៏ឯក សាក់ សុវណ្ណ បានបេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះ មហាក្សត្រ និងហ៊ានធ្វើពលីកម្ម គ្រប់បែបយ៉ាងប្រឆាំងរាល់ការប៉ុនប៉ងរំលោភឈ្លានពានពីសំណាក់ពូកបរទេសមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះ គោលនយោបាយរាជរដ្ឋាភិបាល សារាចរណែនាំ វិន័យ០០៦ សេចក្តីសំរេចរបស់ក្រសួងមហាផ្ទៃ បទបញ្ជាសេចក្តីណែនាំ លិខិតបទដ្ឋានផ្សេងៗរបស់អគ្គស្នងការនគរបាលជាតិ ។
រក្សាចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហប្រតិបត្តិការឲ្យបានជិតស្និតជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារប្រទេសជាតិ មាតុភូមិឲ្យបានគង់វង្ស ។ អនុវត្តកិច្ចសហប្រតិបត្តិការ និងរិតបណ្តឹងចំណងសាមគ្គីភាពជាមួយប្រទេសជិតខាង ។ ទប់ស្កាត់ បង្កា បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទលើផ្ទៃសមុទ្រឲ្យបានទាន់ពេលវេលា ។ បញ្ចេញអស់កម្លាំងកាយ ចិត្ត ពុះពារជំនះរាល់ឧបសគ្គស្មុគស្មាញ ដើម្បីបំពេញភារកិច្ចជំនាញឲ្យសំ រេចបាន១០០% ៕