កំពត: ដីបឹងនិមលជាដីបឹងប្រវត្តិសាស្ត្រដែលមានផ្ទៃដីធំល្វឹងល្វេីយនិងមានទីតាំងជាប់និងផ្លូវជាតិលេខ៣ស្ថិតនៅឃុំបឹងនិមលស្រុកឈូកខេត្តកំពតបច្ចុប្បន្នកំពុងតែហ៊ុព័ទ្ធទៅដោយបង្គោលថ្មរឹងមាំនិងកញ្ចុះដែលធ្វេីឡេីងអំពីរឈេីប្រកទៅដោយស្បូូវធ្វេីជាកញ្ចុះរបៀបរម្មណីដ្ធានសំរាប់អង្គុុយលេងលំហែកាយ។
បេីយោងទៅតាមប្រភពមេការយាមដីខាងលេីបានប្រាប់អ្នកសារព័ត៌មានអោយដឹងថាក្រុមហ៊ុនរបស់ថៅកែរបស់ខ្លួួនបានសាងសង់ក្នុងបំណងបង្កេីតំបន់ទេសចរណ៍និងដេីម្បីបង្កេីតការងារអោយប្រជាពលរដ្ធមានការងារធ្វេីផងដេីម្បីកាត់បន្ថយការធ្វេីសំណាក់ស្រុកទៅប្រទេសជិតខាងហេីយក្រុមហ៊ុនរបស់ខ្លួនក៍បានស្នេីសុំគំរោងអភិវឌ្ឈន៍ទៅខេត្តកំពតដែរដេីម្បីអភិវឌ្ឈន៍នៅតំបន់នេះ។
តែទោះជាយ៉ាងណាប្រភពពលរដ្ធក៍ដូចជាមន្ត្រីរាជការខ្លះសម្ដែងការសោកស្ដាយបេីសិនជាដីបឹងនេះបានធ្លាក់ទៅដៃក្រុមហ៊ុនឯកជនព្រោះពួកគាត់បានលេីកឡេីងថាដីបឹងនិមលជាបឹងប្រវត្តិសាស្ត្ររហូតទៅដល់អជ្ញាធរភូមិឃុំនិងអាជ្ញាធរថ្នាក់ជាតិបានដាក់ឈ្មោះឃុំថាឃុំបឹងនិមលទៀតផង។
តែផ្ទុយទៅវិញបច្ចុុប្បន្នត្រូវបានអាជ្ញាធរបានផ្តល់សិទ្ធអោយខាងក្រុមហ៊ុនមួយដែលមិនត្រូវបានគេស្គាល់ឈ្មោះនោះទេតែទោះជាយ៉ាងណាជំវិញនិងព័ត៌មានខាងលេីនេះក្រុមការងារសារព័ត៌មានជួយសង្គមមិនអាចសុំការបំភ្លឺពីសំណាក់មន្ត្រីជំនាញស្រុកឈូកបានទេដោយសារតែមិនមានលេខទូរស័ព្ទ។
គួររំលឹកផងដែរថានៅក្នុងកិច្ចប្រជុំនានានៅក្នុងសាលាខេត្តកំពតឯកឧត្តមជាវតាយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សានិងអភិរក្សដីបឹងដីទន្លេដីសមុទ្រនិងភ្នុំគឺជាសម្បត្តិរបស់រដ្ធតែផ្ទុយទៅវិញទ្រព្យសម្បត្តិដ៍មហិមាដែលមិនអាចកាត់ថ្លៃបាននោះត្រូវបានគេប្រេីប្រាសគ្រប់រូបភាពនិងធ្វេីតាមបំណងរបស់ពួកឈ្មួញដែលគេមានមហិច្ឆិតាចង់បានស្រាប់នោះជាក់ស្ដែងដូចជាករណីបឹងនិមលជាដេីម។
ប្រភពព័ត៌មានបានបន្តទៀតថាបេីសិនជាអាជ្ញាធរខេត្តកំពតបានអញ្ញាតិអោយក្រុមហ៊ុនណាមួយមកធ្វេីការវិនិយោករឺក៍បោះទុនរកសុីណាមួយលេីទឹកដីប្រវត្តិសាស្ត្រដែលអ្នកភូមិបានហៅថាបឹងនិមលនេះគួរតែអាជ្ញាធរជូនដំណឹងរឺក៍បិទសេចក្តីប្រកាសណាមួយដេីម្បីអោយមហាជនបានដឹងច្បាស់ថាតេីក្រុមហ៊ុននោះវិនិយោកធ្វេីអ្វីហេីយខាងអជ្ញាធរបានចុះកុងត្រាជាមួយក្រុមហ៊ុនចំនួនប៉ុន្មានឆ្នាំបេីយោងទៅតាមប្រភពព័ត៌មានព្រោះពួកគាត់មានការព្រួយបារម្មណ៍ខ្លាចថ្ងៃណាមួយគេអាចបន្លែងដីនេះទៅជាប្រភេទដីផ្សេងបានព្រោះដីបច្ចុប្បន្នកំពុងតែមានតំលៃថ្លៃកប់ពពក ៕





































