បន្ទាយមានជ័យ: ផ្ទះរបស់ប្រជាពលរដ្ឋ២២២ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន២២ខ្នង ដោយសារខ្យល់កន្ត្រាក់នៅស្រុក ក្រុង ចំនួន៧ ក្នុងខេត្តបន្ទាយមានជ័យគឺ ស្រុក អូរជ្រៅ ភ្នំស្រុក មង្គលបូរី ថ្មពួក ស្វាយចេក ព្រះនេត្រ ព្រះនិងក្រុងប៉ោយប៉ែត ។
ភ្លៀងធ្លាក់លាយឡំខ្សល់កន្ត្រាក់កើតឡើងនៅល្ងាចថ្ងៃទី២១ខែ មេសាឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យអោយដឹងថា : កាលពីល្ងាចថ្ងៃទី២១ខែមេសា ឆ្នាំ២០១៩ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ជាថ្មីទៀតបង្កអោយឲ្ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋដូចជារបើកដំបូល ជញ្ជាំង និងដួលរលំ សរុបចំនួន២២២ខ្នង ។
ករណីនេះកើតឡើងលើ៧ស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះ ១- មានស្រុកភ្នំស្រុក ខ្សល់កន្ត្រាក់បានបង្កឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅឃុំពន្លៃ សរុប៣៧ខ្នង ធ្ងន់១ខ្នង,២-ស្រុកព្រះនេត្រព្រះ លើ២ឃុំ គឺឃុំព្រះនេត្រព្រះ ឃុំទានកាំ សរុបចំនួន៣៤ខ្នង ខូចធ្ងន់ ៦ខ្នង ,៣-ស្វាយចេក លើ២ ឃុំគឺ ឃុំតាផូ ឃុំ ផ្គាំ សរុប២០ខ្នង ខូចធ្ងន់៣ខ្នង ខូចគោយន្តកន្ត្រៃ១គ្រឿង , ៤- ស្រុកមង្គលបូរី លើ ៥ឃុំ គឺឃុំតាឡំ ឃុំ សំបួរ ឃុំអូរប្រសាទ ឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ សរុបចំនួន៣៩ឆ្នាំ,៥-ស្រុកថ្មពួក លើ៤ឃុំ គឺ ឃុំ បន្ទាយឆ្មារ ឃុំភូមិថ្មី ឃុំគោកកឋិន និងឃុំថ្មពួក សរុបចំនួន៤៣ខ្នង ខូចធ្ងន់ចំនួន៦ខ្នង របួសមនុស្សម្នាក់ស្រាល។,ក្រុងប៉ោយប៉ែត លើ១សង្កាត់ គឺ សង្កាត់ផ្សារកណ្តាល សរុបចំនួន៤ខ្នង និងស្រុកអូរជ្រៅ លើ១ឃុំ គឺឃុំសឹង្ហ សរុបចំនួន២៣ខ្នង របួសមនុស្សម្នាក់ស្រាល។ជាមួយគ្នានោះដែរ នៅ ឃុំ សឹង្ហ ស្រុកអូរជ្រៅ មានករណីរន្ទះបាញ់បណ្តាលឲ្យមនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៩ ទន្ទឹមនឹង មានករណីខ្សល់កន្ត្រាក់បង្កឲ្យខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នងនៅឃុំសឹង្ហនោះ ។
ក៏មានករណីរន្ទះបាញ់ ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ កែវ មន្នី ហៅថុក ភេទប្រុស អាយុ ៤៦ឆ្នាំនិងម្នាក់ទៀត ឈ្មោះឡា លីន ភេទប្រុស អាយុ៣៣ឆ្នាំជនរងគ្រោះ ។ទាំង២នាក់ រស់នៅភូមិឈូកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ៕ដោយ៖ឃិន គន្ធា





































