ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯ.ឧ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុនសែន នាយករដ្នមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់
អោយប្រេីប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍អណ្ដែត ស្ថិតនៅភូមិបត់សិរមាន់
ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯ.ឧ ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាក្នុងសម័យសន្តិភាពនេះ គ្មានការបំផ្លិចបំផ្លាញដូចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះឡើយ គឺមានតែរួមគ្នាកសាងទាំងអាណាចក្រ និងសាសនា។
ឯ.ឧ បានបញ្ជាក់ថា ក្នុងពេលសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ សាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ រីឯសាសនិកទាំងឡាយក៏មិនអាចប្រតិបត្តិសាសនារបស់ខ្លួនបាន ពីព្រោះតែការកាប់សម្លាប់យ៉ាងព្រៃផ្សៃយ៉ងឃ្នង ពីសំណាក់ពួកអាវខ្មៅខ្មែរក្រហម។
ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ននេះ មានតែខិតខំរកកការងារជូនប្រជាពលរដ្ឋ កសាងវត្តអារាមនៅទូទាំងប្រទេស ចែកដីធ្លីជូនប្រជាពលរដ្ឋ ខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពនយោបាយជូនប្រជា ពលរដ្ឋ។ក្រៅពីខិតខំអភិវឌ្ឍវិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍវិស័យសាសនា ឱ្យមានសុខដុមរមណីនឹងគ្នាផងដែរ ពិសេសព្រះពុទ្ធសាសនាមានការរីកចម្រើនជាងមុន ក្នុងនោះគេឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិហេដ្ឋារចនាសម្ពន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។
តួយ៉ាងដូចនៅវត្តពោធិ៍អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះដូច្នេះដែរ។
ឯ.ឧ ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ន ប្រជាពុទ្ធបរិស័ទកាន់តែមានធនធានច្រើនទៅៗ សម្រាប់ជួយទំនុកបម្រុងព្រះពុទ្ធសាសនា កសាងវត្តអារាម ទំនុកបម្រុងព្រះសង្ឃក្នុងវត្ត និងធ្វើការងារសប្បុរសធម៌នានា ប្រកបដោយការសាមគ្គីយ៉ាងជិតស្និទ្ធ។ខណៈដែលថ្មីៗនេះ ស្រុកព្រៃនប់កើតមានការតវ៉ារឿងដីធ្លីនោះ ឯ.ឧ ហ៊ុន ម៉ាណែត ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ ពីព្រោះវាមិនចំណេញឡើយសម្រាប់ប្រទេសជាតិ ពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឱ្យមានការជឿនលឿនទៅមុខ។
ជាមួយគ្នានោះ លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។
សូមជម្រាបថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅវត្តពោធិ៍អណ្ដែតនេះ រួមមាន៖ មហាកុដិកម្ពស់២ជាន់ ផ្លូវបេតុងមួយខ្សែប្រវែង ២៧០ម៉ែត្រ ព្រះពុទ្ធបដិមាក្រោមដើមពោធិ៍ចំនួន ៤អង្គ រោងទទួលភ្ញៀវចំនួន១ ខ្ចុះចំនួន២ ស្រះទឹកចំនួន១ និងឆាយដីពង្រាបទីធ្លារស្រះទឹកនេះ បង្គោលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) និងដងទង់មួយចំនួនក្នុងវត្ត សរុបថវិកាកសាងចំនួន ១៥៥,៩៧៩ដុល្លារអាមេរិក៕





































