រថយន្តព្រុសមួយគ្រឿងបើកបរក្នុងស្ថានភាពលឿនមិនប្រុងប្រយ័ត្នបានជ្រុលទៅបុកនិងគោយន្តកន្ត្រៃ១គ្រឿងដឹកឈើពេញបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាល៧នាក់នៅក្នុងស្រុកកំពង់ត្រឡាច

0

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ០១រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង៣០នាទី នៅចំណុចវាលបារាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ និង៦៥ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តម៉ាកព្រុស ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AS75 70 បានបុកជាមួយនិងគោយន្តកន្ដ្រៃដឹកឈើពេញ បណ្ដាលឱ្យអ្នកបើកបរគោយន្តកន្ត្រៃរងរបួសធ្ងន់មានទី1ឈ្មោះថា ពេជ្រភេទប្រុសអាយុ 18 ឆ្នាំរស់នៅភូមិដូនឪ ឃុំស្វាយជិត ជុំគីរី ខេត្តកំពត(រងរបួសធ្ងន់)។
ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញនិងអ្នករួមដំណើរ 2 នាក់ទៀតរងរបួសស្រាលទី2មានឈ្មោះទូច តុងភេទប្រុសអាយុ 16 ឆ្នាំនិង
ទី 3 មានឈ្មោះកាន ថាភេទប្រុសអាយុ 56ឆ្នាំរស់នៅជាមួយភូមិឃុំអ្នកបើកបរគោយន្តខាងលើ។
(បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា)។

ចំណែកឯអ្នកបើកបររថយន្តម៉ាក់ព្រុសមានឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ១៣មករា ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន០៥នាក់ ទី១ ឈ្មោះ លឹម ជាប៉ ភេទប្រុស អាយុ៩ឆ្នាំទី២ ឈ្មោះ លឹម ហ៊ុយហ័ង ភេទស្រី អាយុ៣ឆ្នាំ ទី៣ ឈ្មោះ លឹម ជាសុីញ ភេទប្រុស អាយុ១ឆ្នាំ ។
ទី៤ ឈ្មោះ ទៀង នី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៥ ឈ្មោះវិន ឆវីន ភេទ ស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសស្រាល។(ធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង) ។
បានបង្កអោយមានគ្រោះថ្នាក់ និងខូចខាតរថយន្ត ០១គ្រឿង (ធ្ងន់)និងគោយន្តកន្រៃ្ត ០១គ្រឿងខូចខាតទាំងស្រុង ។ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកកំពង់ត្រឡាចចុះមកធ្វើការវាស់វែងនិងយករថយន្តនិងគោយន្តកន្ត្រៃយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកំពង់ត្រឡាចរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕