បន្ទាយមានជ័យៈ រថយន្តស៊េរីទំនើប១គ្រឿង ម៉ាកតូយ៉ូតាវែលហ្វាយអឺ Toyota VellFire ផលិតឆ្នាំ២០១៥ ចង្កូតឆ្វេង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AR-២៣៧៧ ជាប់អត្រាបង់ពន្ធខ្ពស់ ត្រូវបានកម្លាំងសមត្ថកិច្ចគយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥(គយក្រសួងប្រចាំខេត្តបន្ទាយ
មានជ័យ) បានស្ទាក់ចាប់ឆែកឆេរមកត្រួតពិនិត្យ រថយន្តទំនើបគេចពន្ធនោះ ដូចរថយន្តរបស់លោកឧកញ៉ាហង្ស សុីផា។ការបង្រ្កាប កាលពីវេលាម៉ោង៥និង៥៥នាទីនាល្ងាចថ្ងៃ២០ខែមេសាឆ្នាំ២០១៩នៅចំណុចកែងភ្លើងស្ដុបរវាងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥៦Aក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។គឺខណ:រថយន្តនោះកំពុងតែគេបើកបរលើផ្លូវជាតិលេខ៦។
សមត្ថកិច្ចគយបានបង្ហើបថា :គេកឃើញជាប្រភេទរថយន្តល្មើសច្បាប់គ្មានបង្កាន់ដៃពន្ធគេចពន្ធខុសច្បាប់។
ជាងនេះទៅទៀត រថយន្តនោះពាក់ស្លាកលេខក្លែងក្លាយដើម្បីបន្លំភ្នែកសមត្ថកិច្ចផងទៀត ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៨ មន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(គយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ)និងសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឆ្មក់បង្ក្រាបរថយន្តទំនើបក្នុងម៉ាកដូចខាងលើ ហើយចង្កូតស្តាំផង ដែលគេចពន្ធរបស់លោកឧកញ្ញា៉ហង្ស សុីផា នៅក្នុងភូមិគ្រឹះរបស់លោកតែម្តង ។
កាលណោះ លោកឧកញ៉ាហង្ស សុីផា សារភាពថា រថយន្តចង្កូតស្តាំគេចពន្ធទាំង២គ្រឿង នោះលោកទទួលទិញដែលគេនាំចូលពីថៃមកតាមច្រកខេត្តប៉ៃលិន ។
រថយន្តទំនើប២គ្រឿងប្រភេទរថទូ ពណ៍ស ដោយមួយម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និងតូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ស៊េរីឆ្នាំ២០១៦ ចង្កូតស្តាំទាំងនោះ មិនអាចបង់ពន្ធបានទេព្រោះខុសច្បាប់ ដូច្នេះ សមត្ថកិច្ចគយបានរក្សាទុកចោលនៅស្នាក់ការខ្លួននាផ្លូវជាតិលេខ៥ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ …៕ដោយ៖ ឃិន គន្ធា





































