កំពងធំ៖ ផ្ទះនិងបន្ទប់ជួលដែលមានទំហំ ទទឹង៦ម៉ែត្រនិងជម្រៅ៨៤ម៉ែត្រ ស្មេីនឹង២១បន្ទប់ ដែលធ្វេីអំពីឈេីប្រក់ស័ង្កសី ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដំបូងគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនីតែក្រោយការស្រាវជ្រាវសង្ស័យបណ្តាលពីម្ចាស់បន្ទប់ជួលលក់នំកងមិនបានពន្លត់ភ្លើងចង្ក្រានក្រោយចម្អិននំរួចបិទទ្វារ
ទៅផ្សារលក់នំកងហេតុការណ៍អគ្គីភ័យនេះកេីតឡេីង ម៉ោងប្រមាណ ៣ៈ១៥នាទីរសៀល ថ្ងៃ ២៣ មេសា ២០១៩ ស្ថិតក្នុង ភូមិ ខោស ឃ៉ំទំរីង ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។តាមប្រភពពីសម្ថកិច្ចមូលដ្ឋានលោកឈុំ ឈាងនាយប៉ុស្តិ៍នគរបាលឃុំទំរីងបានឲ្យ ដឹងថា ម្ចាស់បន្ទប់ជួលលក់នំកងបានគេច ខ្លួនបាត់មានឈ្មោះចាបហឿភេទស្រីអាយុ ៥៥ឆ្នាំទីលំនៅកំណើតនៅឃុំសូយោងស្រុកបារាយណ៍ខេត្តកំពង់ធំ។
សមត្ថកិច្ចបាននិយាយថាការស្រាវជ្រាវសង្ស័យលើម្ចាស់បន្ទប់ជួលលក់នំកងពីព្រោះប្រភពគេឃើញអគ្គីភ័យផ្តើមមានផ្សែង ហុយនិងមានអណ្តាតភ្លើងឆេះចេញពីបន្ទប់ជួលនោះពីដំបូងឡើង។
ចំណែកគ្រួសារម្ចាស់ផ្ទះនិងបន្ទប់ជួល ឈ្មោះ ហ៊ុន ណាត និង ប្រពន្ធឈ្មោះ ឈន គង់ រស់នៅភូមិឃ៉ំខាងលេី ហេីយ សម្ភារៈខូចខាតរួមមាន៖១ផ្ទះទំហំ៦គុណនិង៨៤ម៉ែត្រ២១បន្ទប់២ លុយដុល្លា 300$៣ លុយខ្មែរ ៨២៥០០០០ រៀល(ប្រាំបីលានម្ភៃប្រាំម៉ឺន)៤ ផ្លាកទីន ១ តម្លឹង(រកឃើញវិញក្នុងភ្នក់ភ្លើង)
៥ គ្រាប់ចន្ទី ១០០ គីឡូក្រាម៦ សម្ភារៈប្រេីប្រាស់ក្នុងផ្ទះជាច្រេីន ទៀត ។ក្នុងនោះជនរងគ្រោះ មានចំនួន១១ គ្រួសារ ស្នាក់នៅបន្្ទប់ជួលជាកម្មករជៀរកៅស៊ូ មិនទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតឡេីយ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ដោយមានការអន្តរាគមន៍ពន្លត់ អគ្គីភ័យពីសំណាក់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋច្រើនកុះករអស់រយៈពេល ៤៥នាទី រហូតដល់ម៉ោង៤ៈ ០០នាទី ដោយប្រេីប្រាស់រថយន្តសង្គ្រោះចំនួន២គ្រឿងទើបអគ្គីភ័យរលត់ស្ងប់មិនបណ្តាលអោយរាលដាលឆេះទៅផ្ទះជិតខាង។
សូមបញ្ជា់កផងដែរថា៖ រថយន្តអធិការដ្ឋានស្រុកសណ្តាន់ ប្រេីប្រាស់អស់ទឹក ២រថយន្តនិង រថយន្តក្រុមហ៊ុនមួយទៀតប្រេីប្រាស់ទឹក១រថយន្ត ទេីបភ្លេីងរលត់អស់ទាំងស្រុង៕





































