កោះកុង: កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរ ក្រឡាប់ រថយន្តមួយ នៅចំណុចចម្ការស្វាយចន្ទី លើផ្លូវគ្រោះក្រហម របស់ក្រុមហ៊ុនយូញៀន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។ តាម ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ
គេបានឃើញរថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z.7813 ធ្វើដំណើរពីលិចទៅកើត ហើយនៅលើរថយន្ត មានមនុស្សចំនួន ១២ នាក់ បើកបរដោយឈ្មោះ តាំង ចាន់ត្រា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកម៉ៅការ ធ្វើពិតានសំណង់ ឲ្យក្រុមហ៊ុនយូញៀន មានទីលំនៅ ភូមិខ្សេ ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង រថយន្តបានបួងចង្កូតខ្លាំងពេក បណ្តាលឲ្យរថយន្តក្រឡាប់ រួចបានធ្វើឲ្យមានមនុស្សស្លាប់០១មួយនាក់នូវនិងកន្លែងហើយចំនួន០៦នាក់ របួសស្រាល ។ ជនរងគ្រោះខាងលើទី០១ឈ្មោះ តាំង សេងគ្រុយ អាយុ៣៨ឆ្នាំមានទីលំនៅ ភូមិខ្សេ ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្លាប់ភ្លាមៗនូវនិងកន្លែងត្រូវជាបងប្រុសបង្កើតរបស់អ្នកបើកបរ, ទី០២ឈ្មោះ ហាក់ ហាច ភេទ ប្រុស អាយុ ២២ឆ្នាំមានទីលំនៅមានទីលំនៅ ភូមិខ្សេ ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (កម្មករ) រងរបួសស្រាល, ទី០៣ឈ្មោះ ហេង
ឆាលី ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅមានទីលំនៅ ភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (កម្មករ) រងរបួសស្រាល,ទី០៤ឈ្មោះ ជ័យ ចាន់ប៊ុននាគ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអណ្តូង ឃុំស្រែអំបិល ស្រុកស្រែអបិល ខេត្តកោះកុង (កម្មករ) រងរបួសស្រាល,ទី០៥ ឈ្មោះ ភន ពីលីពិន ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិចេក ឃុំគីរីចង់កោះ ស្រុកគីរីវង់ ខេត្តតាកែវ តៃកុងទ្បាន(កម្មករ)
រងរបួសស្រាល, ទី០៦ឈ្មោះ យឹម ថៃ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅមានទីលំនៅ ភូមិប៉ុកពែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(កម្មករ)រងរបួសស្រាល , ទី០៧ឈ្មោះ គឹម ស្រស់ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅមានទីលំនៅ ភូមិព្រៃរំដេង ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (កម្មករ) រងរបួសស្រាល។ ចំណែកអ្នករងបួសស្រាលត្រូវបានបបញ្ចូនទៅមណ្ឌលសុខភាពស្រុកគីរីសាគរ រឺឯអ្នកស្លាប់ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ៕