ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ដែល រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ហើយសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋានស្ថិតនៅភូមិ បាណក ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ឈ្មោះលោកស្រីព្រិន្ទបាលទោ ហុង ធារិន មន្ត្រីនគរបាល បំរើការងារនៅ ប៉ុស្តិ៍រដ្ឋបាលឈូកខ្សាច់ នៃអធិដ្ឋាននគរបាល ស្រុកបារាយណ៍ ថ្ងៃទី ២៤ ខែ មេសាឆ្នាំ ២០១៩ ។
ការចុះសួរសុខទក្ខនេះ មានការអញ្ជើញចូលរួម លោកស្រីស្នងការរង លោកនាយរងការិយាល័យ លោកស្រីនាយផ្នែកការិយាល័យជំនាញដែលជាក្រុមការងារយែនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោកអធិការ លោកអធិការរង លោកនាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលចំណុះអោយអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជានិច្ចកាលឯកឧត្តម តែងតែយកចិត្តទុកដាក់ ដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ដែលបានបំពេញកិច្ចការងារជំនាញ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចូលរួមថែក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជាតិ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានចូលរួមសោកស្តាយចំពោះហេតុការណ៍អាក្រក់ ដែលកើតឡើងចំពោះលោកស្រីព្រិន្ទបាលទោ ហុង ធារិន ព្រមទាំង មានប្រសាសន៍ លើកទឹកចិត្ត ចំពោះលោកស្រី ព្រិន្ទបាលទោ ហុង ធារិន ដូចជា ការខិតខំថែរក្សាសុខភាព ជាចំបង តាមរយៈការស់នៅត្រូវដោយមានអនាម័យជាប្រចាំថ្ងៃ ពិសារអាហារ ចម្អិនអោយបានឆ្អិនល្អ,ផឹកទឹកស្អាត សំរាកអោយបានទៀងទាត់ និងពិសារឱសថ តាមពេលវេលាដែលមានការកំណត់ច្បាស់លាស់ទើបឆាប់បានជាសះស្បើយពីជម្ងឺ ។
ក្នុងឳកាសចុះសួរសុខទុក្ខ លោកស្នងការ បានឧត្ថម្ភ អង្ករ៥០ គ.ក ,ត្រីខ ០១ យួរ, ស្ករសចំនួន ១ គីឡូក្រាម,ទឹកផ្លែឈើចំនួន០១កេះ,មីយើងចំនួន ០២ កេះ ទឹកដោះគោឆៅចំនួន ០១យួរ,ថវិកាមួយចំនួន លោកស្រីព្រិន្ទបាលទោ ហុង ធារិន បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោក លោកស្រី ដែលបានផ្ដល់កិត្តិយស ចុះសួរសុខទុក្ខនិងនាំយកអំណោយមកជូន ។ ដោយ ប៊ុន រដ្ឋា




































