​ផ្ទុះ​កំប៉ុង​ហ្កា​ស​ឆេះ​ផ្ទះ​ដេរ​ពូក​ម៉ូតូ​ខូចខាត​សម្ភា​រះ​មួយចំនួនធំ​តែ​មិនមាន​គ្រោះថ្នាក់​មនុស្ស​ទេ​

0

​កំពង់ស្ពឺ​=​ផ្ទះ​ដាក់​ឥ​វ៉ាន់​គ្រឿង​ដេរ​ពូក​ឡាន​និង​ម៉ូតូ​មួយកន្លែង​ត្រូវបាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃត្រង់​ខ​ណះ​ម្ចាស់​បាន​ប្រើប្រាស់​ហ្កា​ស​កំប៉ុង​តូច​ដាំបាយ​ហើយ​បាន​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​ឆាប​រាលដាល​ដល់​ពូក​និង​ស្បែក​សម្រាប់​កាត់​កែបម៉ូតូ​និង​ឡាន​ឆាបឆេះ​សន្ធោសន្ធៅ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​

អ្នកជិតខាង​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​មកជួយ​អន្តរា​គម​ន៏​។​ ​ករណី​គ្រោះ​អគ្គី​ភ​យ័​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​សំណង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​កៅ​.​ផេង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​មុខរបរ​ដេរ​ពូក ម៉ូតូ​និង​ពូក​ឡាន​នៅ​ចំណុចកើតហេតុ​។​ ​IMG-20140704-WA0004

តាម​ការ​រៀ​រាប់​ពី​ម្ចាស់ផ្ទះ​ប្រាប់​សមត្ថកិច្ច​ថា​នៅវេលា​ខាងលើ​ប្រពន្ធ​គាត់​បានដាក់​ដាំបាយ​សម្រាប់​ទទួលទាន​ថ្ងៃត្រង់​តែ​ជា​អកុសល​ពេល​កំពង់​ដាំបាយ​ក៏​ស្រាប់តែ​កំប៉ុង​ហ្កា​ស​ធន់​នោះបាន​ផ្ទុះ​លាន់​ក្តាំង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​បាន​រាលដាល​ដល់​ស​ម្ភ​រាះ​សម្រាប់​ដេរ​ពូក​ឡាន​និង​ម៉ូតូ​រហូត​មិនអាច​ពន្លត់​ទើប​គាត់​បាន​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​។​ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ផ្ទះ​ដែល​ឆេះ​ជា​រោង​ត​ពី​ផ្ទះ​ធំ​ដែល​សាងសង់​សម្រាប់​ទុកដាក់​សម្ភា​រះ​ដូចជា​ពូក​ស្បែក​កង់ឡាន​ចាស់ៗ​សម្រាប់​ទុ​ជួសជុល​ឲ្យ​ភ្ញៀវ​ណា​ដែល​មក​ធ្វើ​ពេលនេះ​វា​ឆេះ​អស់ហើយ​តែ​ជា​សំណាងល្អ​ក្រុមគ្រួសារ​គាត់​មិនមាន​អ្នកណាម្នាក់​រងរបួស​ឡើយ​។​ ​IMG-20140704-WA0005

លោក​អនុ​សេនី​យ៏​ឯក ធី​.​ឆៃ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ច្បារមន បាន​ប្រាប់​កម្ពុ​ជាថ្មី​ពី​កន្លែងកើតហេតុ​ថា​ផ្ទះ​ដែល​រង​ការខូចខាត​ដោយ​អគ្គី​ភ​យ័​មាន​ទំហំ ៤X១០​ម៉ែត្រការ៉េ​ធ្វើ​ពី​ឥដ្ឋ​ប្រក​សង្ក​សី​ជា​របៀប​រោង​ត​ពី​ផ្ទះ​ធំ​នៅ ខាងក្រោយ​ហើយ​មាន​ទុក​ឥ​វ៉ាន់​ជាច្រើន​មាន​កង់ឡាន​ចាស់ៗ​ពូក​ស្បែក​សម្រាប់​ទុក​ដេរ​កែបម៉ូតូ​និង​ឡាន​។​IMG-20140704-WA0003

​ប្រភព​បាន​បញ្ជាក់ថា​ការឆេះ​នេះ​គឺ​បណ្តាល​មក​ការផ្ទុះ​កំប៉ុង​ហ្កា​ស​ដែល​ចម្អិន​ម្ហូបអាហារ​ក្នុងផ្ទះ​តែ​សំណាង​មនុស្ស​ក្នុងផ្ទះ​មិនមាន​ន​ណា​ម្នាក់​ទទួលរង​គ្រោះ​ថ្នាក់ឡើ​យ​តែ​សម្ភា​រះ​បាន​ខូច​ខាង​ស្ទើ​ទាំងអស់​។​ ​នៅពេល​មាន​អគ្គី​ភ​យ័​នោះ​កើតឡើង​គេ​បានឃើញ​ឡាន​ពន្លត់​អគ្គី​ភ​យ័​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ស្ពឺ​បាន​ចេញមក​អន្តរា​គម​ន៏​ដោយបាន​ប្រើប្រាស់​ទឹក​អស់ពី​ស៊ីទែន​ទើប​អាច​ពន្លត់​ការឆាបឆេះ​នោះបាន​១០០%​បើ​មិន​ដូច្នេះ​អគ្គី​ភ​យ័​អាច​និង​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ផងដែរ​៕ ​