ព្រះវិហារ: ប្រជាកសិករដែលប្រកបរបរដាំដុះដំឡូងមី នៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភ ចំពោះការលូតលាស់ដំណាំប្រភេទនេះ ក្រោយពេលពួកគេបានដាំដុះ ជាបណ្តើរៗ ដោយសារនៅដើមរដូវវស្សាឆ្នាំនេះទឹកភ្លៀង មិនទាន់បានធ្លាក់គ្រប់គ្រាន់នៅឡើយ ធ្វើឲ្យដំណាំដំឡូងមី មិនសូវបានល្អ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឲ្យដឹងថា ខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងចាប់ពីដើមរដូវមកដល់ខែមេសា នេះ ប្រមាណជា១០០មីល្លីម៉ែត្រប៉ុននោះ ដែលកម្រិតនេះ មិនទាន់ល្អសម្រាប់ដំណាំដំឡូងមី ឬដំណាំសណ្តែកបាយឡើយ ព្រោះសំណើមដីក៏មិនទាន់គ្រប់គ្រាន់។
លោកប្រធានមន្ទីរកសិកម្មបានបន្តថា ប្រសិនបើកសិករចាប់ផ្តើមដាំដុះពីពេលនេះទៅបារម្ភខ្លាច នៅពេល២ ឬ៣សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ អាចធ្វើឲ្យដំណាំនេះងាប់ទៅវិញ ដោយរងចាំធ្លាក់ភ្លៀងឲ្យបានសើមដីល្អបន្តិចសិន ទើបចាប់ផ្តើមដាំដំណាំនេះ ព្រោះវាអាចឲ្យ ដំឡូងមី ឬសណ្តែកបាយលូតលាស់បានល្អ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងឆ្នាំ២០១
៩នេះបង្ហាញថា ផ្ទៃដីដាំដុះដំឡូងមី នៅទូទាំង៨ក្រុងស្រុក នៃខេត្តព្រះវិហារ មានប្រមាណ ២ម៉ឺនហិតា បើធៀបនឹងឆ្នាំមុនកើនឡើងបន្តិច៕សួនលីណា




































