បន្ទាយមានជ័យ: អភិបាលខេត្តបានណែនាំអោយចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ ក៏ដូចចៅសង្កាត់រងនិងមន្ត្រីក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតបន្តបម្រើសេវានិងដោះស្រាយបញ្ហានានាជូនដល់ពលរដ្ឋ។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដូចខាងលើក្នុងពីធីប្រកាស់ចូលកាន់មុខតំណែង លោកស្រិល អូន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ជំនួសលោកគាត ហ៊ុល ដែលបានលាលែងតំណែងនិងត្រូវតែងតាំងជាអភិបាលក្រុងប៉ោយប៉ែត ។
លោកហីង ឈួយ ចៅសង្កាតរងទី១ ,លោកស្រី លី យ៉ុម ជាចៅសង្កាត់រងទី២ និងលោកជា កក ជាសមាជិកក្រុមប្រឹក្សា សង្កាត់ នៃសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
គឺពីធីថ្ងៃសុក្រ ៧រោច ខែចែត្រ ឆ្នាំកុរ ឯក ស័ក ព. ស ២៥៦២ ត្រូវនិងថ្ងៃ ទី ២៦ខែមេសា ឆ្នាំ២០១៩ នៅសាលាសង្កាត់ខាងលើ។
លោកគាត ហ៊ុល អតីតចៅសង្កាត់និងជាប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលបានរាយការណ៍សង្ខេបពីលទ្ធផលការងាររបស់សង្កាត់នាពេលកន្លងមកថ្មីៗនេះ ។
ក្នុងឱកាសនោះ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ដឹកនាំសង្កាត់ផ្សារកណ្តាលដូចខាងលើ ។
ហើយលោកបានណែនាំដល់មន្ត្រីទាំងនេះបន្តខិតខំអនុវត្តតាមគោលនយោបាយ តាមតួនាទីភារកិច្ចដើម្បីបន្តអភិវឌ្ឍន៍សង្កាត់និងឆ្លើយតបដល់សេចក្តីត្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រួលដល់អាជីវករ និងអ្នកវិនិយោគទាំងឡាយទៅរកសុីក្នុងភូមិសាស្ត្រខ្លួន៕ ដោយ៖ ឃិន គន្ធា





































