កំពង់ធំ៖ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់ទៅ ស្រាប់់តែមានពលរដ្ឋបានរាយការណ៍និងមានការចុះផ្សាយថាស្ងាតៗលោក ទ្រី លួចដាក់គ្រឿងចក្រឈូសឆាយដីរដ្នលក់យ៉ាងរំភើយ! ដែលមានចំនួនជិត៣០ហិចតា នៅក្នុងភូមិអ៊ូបឹងរូងក្រោម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពលរដ្ឋបន្ដថា លោក ហេងទ្រី រស់នៅស្រុកចំការលើខេត្តកំពង់ចាម ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម ជាអ្នកមានអំណាចម្នាក់នៅពីក្រោយការឈូសឆាយដីនេះក្រោមឡេះឈូសដាំឈើគ្រញូងតែតាមពិតឈូសដីលក់អោយឈ្មួញ។
ពាក់ព័ន្ធការចោតប្រកាន់នេះលោក ហេងទ្រី បានបកស្រាយតាមទូស័ព្ទថាគ្មានអ្នកណាថ្លើមធំហ៊ានលក់ដីរបស់រដ្ននោះទេ ការពិតនៅតែជាការពិត ដីនេះឈូសឆាយដាំគ្រញូងឡើងវិញ ហើយក៏ជាដីដេកា លេខ ៨២ ដែលធ្លាប់មានទំនាស់ជាមួយពលរដ្ន ក្រោយមកបានសម្របសម្រួលដោះស្រាយរួចរាល់ ដោយកាលណោះ លោក ប្រាក់សារ៉ាត អភិបាលរងខេត្តកំពង់ធំ បានចុះទៅពិនិត្យមើលរួចរាល់ហើយ! ការឈូសឆាយនេះគឺស្ថិតនៅក្នុងដីដែលបានកាយព្រំប្រឡាយព័ន្ធជុំវិញ មិនមែនស្ថិតនៅក្រៅប្រឡាយនោះទេហើយការកាយប្រឡាយនេះងាយស្រួលកុំអោយមានអ្នករំលោភដីរដ្ន ។
លោក ណំ ម្ចាស់គ្រឿងចក្របានប្រាប់ក្នុងកិច្ចសម្ភាសថា លោកគិតថា ដីនេះជាដីរដ្នមានច្បាប់ត្រឹមត្រូវសំរាប់ដាំឈើគ្រញូង មិនមែនជាដីបុគ្គលណាឡើយ ទើបលោកហ៊ានដាក់គ្រឿងចក្រឈូសឆាយដីនេះ។
លោក តិប ញ្ញាតា ប្រធានស្ថានីយ៍ស្រាវជ្រាវនិងស្ដារព្រៃឈើឡើងវិញក្នុងខេត្តកំពង់ធំ និងជាអធិការរងខាងជើងបឹងទន្លេសាប បានអោយដឹងថាដីនេះបានចុះបញ្ចីជាដីរបស់រដ្នរួចរាល់ហើយមិនមែនជាដីអ្នកណាទេ សុំកុំអោយមានការយល់ច្រលំ ផ្សព្វផ្សាយថា ឈូសឆាយដីរដ្នសំរាបលក់អោយឈ្មួញនោះវាមិនពិតនោះទេ !គឺកាយប្រឡាយលើប្រឡាយចាស់ ងាយស្រួលការពារដីដាំគ្រញូងរបស់រដ្ន ព្រោះកន្លងមកមានការរំលោភយកដីរដ្ន !ម្យ៉ាងទៀត កន្លងមានការឆាបឆេះចំការគ្រញូងអស់ជិត៥០ហិចតា ដោយរកមូលហេតុមិនទាន់ឃើញ និងការឈូសឆាយនេះគឺយើងដាំគ្រញូងឡើងវិញនិងដាំជួសកន្លែងណាដែលត្រូវភ្លើងឆេះ៕ប៊ុនរិទ្ធី