ខណ្ទរដ្ឋបាលជលផលបញ្ជាក់ថាបញ្ហាត្រីងាប់នៅបឹងទន្លេឆ្មារ បណ្តាលមកពីខ្យល់ព្យុះជិត៣ម៉ោងផ្លាសប្តូរអាកាសធាតុ

0

កំពង់ធំ៖ ត្រីចម្រុះបានងាប់ប្រមាណ២៥តោន នៅបឹងទន្លេឆ្មារ ក្នុងតំបន់បឹងទន្លេសាបនាកន្លងមកថ្មីៗនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក សម្តែងនូវការសោកស្តាយ ដោយ​សារ​ត្រីនៅតំបន់នេះ គឺជាតំបន់អភិរក្សត្រីមេពូជ តែត្រូវបានងាប់ក្នុងអំឡុងមានខ្យល់ព្យុះ វាយបកបោកខណៈពេលដែលទឹកមានកម្ពស់ទាប រាក់រួមផ្សំជាមួយនឹង  ការបំម្រែបំម្រួលអាកាសធាតុ ពីក្តៅមកត្រជាក់បណ្តាលឲ្យត្រីងាប់ជាច្រើន ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ករណីត្រីងាប់នៅបឹង អភិរក្សជលផលទន្លេឆ្មារ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ ក្នុងថ្ងៃនោះមាន ខ្យល់ព្យុះរយះពេល ២ម៉ោង ៥០នាទី ដែលខ្យល់បានចាប់ផ្តើមពីម៉ោង ១៧.៥០នាទី ដល់២០.៤០នាទីទើបខ្យល់បានស្ងាប់ទៅវិញ ក្នុងនោះ បណ្តាលឲ្យត្រីនៅក្នុងបឹងអភិរក្សជលផលទន្លេឆ្មារ បានងាប់ចំនួន ២៥.៥តោន ក្នុងនោះមាន ។

 

ប្រភេទត្រីរៀលចំនួន ១២តោន ,ត្រីក្រពាត់ និងត្រីសណ្តាយចំនួន ២តោន ,ត្រីឆ្លាំងចំនួន២តោន , ត្រីច្រកែងចំនួន៣តោន ,ត្រីឆ្ពិនចំនួន ៣តោន ,ត្រីតាអោន១តោន ,ត្រីកេសចំនួន០.៥តោន, ត្រីខ្មាន់ចំនួន២តោន  ក្នុងនោះលោក នាយខណ្ទជលផល ក៏បានបញ្ជាក់ផងដែរថា បញ្ហាត្រីងាប់នេះ គឺបានកើតឡើងជារៀងរាល់ឆ្នាំ តែកាលឆ្នាំ២០១៧និងឆ្នាំ២០១៨ បរិមាណទឹកនៅបឹងអភិរក្សជលផលទន្លេឆ្មារ មានបរិមាណជ្រៅទើបមិន​បណ្តាលឲ្យត្រីងាប់ ចំណែកឯឆ្នាំនេះ អាកាសធាតុក្តៅលើសពីឆ្នាំមុនៗ បណ្តាលឲ្យបរិមាណទឹកក្នុងបឹងរាក់ បណ្តាលឲ្យក្តៅ ខ្លាំង នៅពេលមានខ្យល់ព្យុះ វាយបក់ទៅមក ប្រៀបដូចនិងកញ្រោកត្រីក្នុងកញ្រែង ជាច្រើនម៉ោងបណ្តាលឲ្យ ត្រីងាប់។

លោក ប៉ែន វណ្ណរិទ្ធ បានបន្តថា ចំណែកត្រីដែលនៅសេសសល់ គឺត្រូវបានយកចិត្តទុកដាក់ ចាត់វិធានការ ជួយសង្រ្គោះត្រីនៅក្នុងបឹង តាមលក្ខណៈបច្ចេកទេសៗដែលអាចធ្វើទៅបាន ហើយនឹងប្រឹងប្រែងឲ្យអស់ពី លទ្ធភាពដើម្បីរក្សាត្រីមេពូជ តែបើសិនជា មានភ្លៀងជាបន្តបន្ទាប់ ត្រីក្នុងបឹងអភិរក្សនិងចៀសផុតពី ការងាប់បន្តទៀត ។ដោយ ប៊ុន  រដ្ឋា