ខ្យល់កន្រ្តាក់និងរន្ទះបាញ់ ប៉ះពាល់ផ្ទះចំនួន៧០ខ្នង របួសមនុស្សចំនួន៣នាក់

0

ខេត្តកំពង់ធំ៖ តាមរបាយការណ៍ របស់កម្លាំងសមត្ថកិច្ច បង្ការ និងពន្លត់អគ្គីភ័យ សង្រ្គោះនៃស្នងការនគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី៣០ ខែមេសា គ.ស២០១៩ នាទីមានករណីខ្យល់កន្រ្តាក់និងរន្ទះបាញ់ចំនួន០១លើកបណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍។

រយះពេលខ្យល់កន្រ្តាក់ នៅវេលាម៉ោង១៥:៣០នាទីខ្យល់កន្ត្រាក់ប៉ះពាល់លើ ៧ឃុំ, គគីធំ,បាក់ស្នា,ក្រវា​,ស្រឡៅ,អណ្តូងពោធិ,ឃុំពង្រឈូកខ្សាច់ប៉ះពាល់ផ្ទះចំនួន៧០ខ្នង និង របួសមនុស្សចំនួន៣នាក់ រន្ទះបាញ់ខូចសរសរផ្ទះ១ដើម ងាប់គោចំនួន១ក្បាល។

ចំនួននៃទីតាំងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន៧០ខ្នង ក្នុងនោះ-រលំទាំងស្រុងចំនួន៥ខ្នងនៅបាក់ស្នា១ខ្នង,គគីធំ១ខ្នង ,ឃុំពង្រ១ខ្នងនិងឃុំស្រឡៅ២ខ្នង (របួសមនុស្ស៣នាក់) និងរបើកដំបូលទាំងស្រុងចំនួន១១ខ្នង​(ស្រឡៅ៦ខ្នង,ក្រវា២ខ្នង,អណ្តូងពោធិ១ខ្នង,និងឈូកខ្សាច់២ខ្នង) របើកដំបូលផ្ទះក្រោម៥០%ចំនួន៥៣ខ្នង ក្នុងនោះឃុំ រឡៅ៣២ខ្នង​,ឃុំក្រវា១៨និងឃុំឈូកខ្សាច់៣ខ្នង។