ខេត្តកំពង់ឆ្នាំង រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានផ្ទុះកង់មុខបណ្ដាលឲ្យឆាបឆេះស្ទើរទាំងស្រុងខណៈពេលកំពុងបើកបរលើផ្លូវជាតិលេខ 5 មកដល់ចំណុចភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1 និង 30 នាទីរសៀលថ្ងៃទី 30 ខែមេសាឆ្នាំ 2019។
សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តខាងលើជារថយន្តដឹកស៊ីម៉ង់ត៍ក្នុងដំណើរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏ដោយសារអាកាសធាតុក្តៅខ្លាំងបណ្ដាលឲ្យផ្ទុះកង់មុខ ក្លាយជាអណ្ដាតភ្លើងហើយក៏បានឆាបឆេះកាប៊ីនមុខតែម្តង ។ភ្លាមៗនោះអ្នកបើកបររថយន្តក៏បានហក់គេច
ចេញ រួចខ្លួនពីគ្រោះថ្នាក់។ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះដែរ រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍ពីរថយន្ត បាញ់ពន្លត់ទាន់ពេលវេលា ប៉ុន្តែយ៉ាងនេះក្តី រថយន្តបានឆេះបណ្តាល ខ្ទេចកាប៊ីនមុខស្ទើរទាំងស្រុង ទៅហើយ ។ហេតការខសងលើ សមត្ថកិច្ចបានបញ្ជាក់ថាគឺមូលហេតុមកពីបណ្ដាលមកពីក្តៅខ្លាំងពេកទើបបណ្ដាលឲ្យផ្ទុះកង់បែបនេះ ។ហេតុការណ៍នេះមិនបណ្ដាលឱ្យអ្នកណារងរបួសនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ទះចរាចរណ៍ជាង 1 ម៉ោងផងដែរ៕





































