កំពង់ធំ៖ បុរសឈ្មោះ ឆេង ស៊ើយ ហៅ (អ៊ុន) កើតរោគធុញទ្រាន់និងការស់នៅ បឿណាយដោយវិប័ត្តិក្នុងចិត្ត សម្រេចចិត្តចាប់យកស្រាជាមិត្តស្មោះស័្មគ្រមេត្រី និងជាឧបករណ៍កំដរជីវិត រាល់ពេលយប់ថ្ងៃ មិនលើក លេងពេលណាមួយឡើង ទោះជាមានកម្មវិធីតូចធំក៏មាន សុរាមេរិយៈជាមិត្តកំដរជានិច្ច ទីបំផុតក្លាយជាមនុស្សសសៃរប្រសាទ រហូត សម្លាប់ខ្លួនបានសម្រេចដូចបំណង។
សមត្ថកិច្ចបានអោយដឹងថា សពមានឈ្មោះ ឆេង ស៊ើយ ហៅ (អ៊ុន) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរយោធាបម្រើការងារនៅវរសេនាតូចលេខ១ តាឡែក នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានធ្វើអត្តឃាត(ចងក) វេលាម៉ោង១៧និង៣០នាទីថ្ងៃទី៣០ខែ មេសា ឆ្នាំ២០១៩ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប្អូនស្រី គឿន អ៊ីន ភេទស្រី អាយុ ៣៧ឆ្នាំ ជាប្រពន្ធឲ្យដឹងថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រា ឲ្យតែផឹកម្ដងៗគឺ ៤-៥ថ្ងៃជាប់គ្នាដោយមិនដែលគិតគូរពីរឿងបាយទឹកទេ នៅពេលស្រវឹងម្ដងៗ តែងតែរវើរវាយរត់ទៅលិចរត់ទៅកើតហើយធ្លាប់បានរត់ទៅធ្វើអត្តឃាតចងក ខ្លួនឯង ២ដងមកហើយ តែប្រពន្ធ និងកូនតាមទាន់ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៩ ប្តីគាត់បានឲ្យកូនប្រុសឌុបគាត់យកទៅបន្ទាយ លុះដល ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៥ល្ងាច ស្រាប់តែមានអ្នកធ្វើការជាមួយប្ដីរគាត់បានទូរស័ព្ទ មកប្រាប់គាត់ថា៖ ប្ដីគាត់ចងកលើផ្ទះក្នុងបន្ទាយស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការវរសេនាតូចលេខ១ បញ្ជាក់ថា ឈ្មោះនេះជាមន្ត្រីយោធា បម្រើការងារក្នុងអង្គភាពរបស់លោក ពិតជាមនុស្សញៀនស្រា ដាច់បាយ ដាច់ទឹក នៅពេលស្រវឹងម្ដងៗដើររវើរវាយខ្លាចនេះ ខ្លាចនោះប្រាកដមែន ហើយគាត់បានសុំច្បាប់លោកទៅលេងបុណ្យចូលឆ្នាំនៅផ្ទះរបស់គាត់ លុះដល់ថ្ងៃទី២៨ខែ មេសា ឆ្នាំ២០១៩ ទើបឃើញគាត់ត្រឡប់មកបន្ទាយវិញ និងបានសម្ងំនៅក្នុងផ្ទះមិនចេញមកក្រៅសោះ នៅថ្ងៃកើតហេតុគាត់ក៏បានប្រើគេឲ្យទៅហៅជនរងគ្រោះមកហូបបាយ ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង ដោយយកក្រមាទៅចងនិងឃ្នៀបផ្ទះ ជាលក្ខណស្ទើរឈរ ស្ទើរអង្គុយ ស្លាប់បាត់ទៅហើយ ។
ទទួលពត៌មាន ភ្លាមកម្លាំងជំនាញនគរបាលស្រុក និងប៉ុស្ដិ៍នគរបាលសាលាវិស័យ និងលោកមេបញ្ជាការវរសេ នាតូចលេខ១ បានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព ស្ថានភាពសាកសព មានស្នាមជាំជុំវិញក ចំនួន១កន្លែង លានអណ្ដាតចេញមកក្រៅ និងមានចេញទឹកថ្លាៗសើមចុងលឹង្គ ក្រៅពីស្លាកស្នាមខាងលើ ពិនិត្យពុំឃើញមានអ្វីទៀតឡើយ ។
ទើបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសាធ្វើអត្តឃាតចងក ដោយ ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេង ឡើយមូលហេតុៈ ស្រវឹងស្រា(សសៃប្រសាទ) ក្រោយពិនិត្យរួចរាល់សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៊ុន រដ្ឋា




































