ព្រះរាជ អាជ្ញាខេត្តកំពង់ចាម ថា គ្មានការធ្វើទារុណអ្នកជាប់ឃុំឈ្មោះទិត្យ រ៉ន ឱ្យស្លាប់ឡើយ

0

កំពង់ចាម៖ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី នៅថ្ងៃទី០១ខែ ឧសភាឆ្នាំ២០១៩ នេះបានចេញមក ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា កម្លាំងសមត្ថកិច្ចបានធ្វើទារុណកម្ម អ្នកជាប់ឃុំម្នាក់រហូត ស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទបឃុំឃាំង។

ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពិរុទ្ធជនទិត្យ រ៉ន បានដោយជួលក្នុងបន្ទប់ទឹក បោកក្បាលស្លាប់ដោយខ្លួនឯង មិនដូចការចុះផ្សាយរបស់ក្រុមប្រឆាំងទុច្ចរិតតាមបណ្តាញសង្គមfacebook ដែលបានចោទប្រកាន់មកលើកម្លាំងមានសមត្ថកិច្ចនោះឡើយ។
ក្រោយបញ្ចបកិច្ចប្រជុំមួយដើម្បី ស្រាវជ្រាវលើករណីនេះ លោក ហួត វុទ្ធី បានអះអាងថា អ្នកជាប់ឃុំឈ្មោះ ទិត្យ រ៉ន អាយុ ២៦ឆ្នាំ បានស្លាប់កាលពី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ហើយលោកបានចេញបទបញ្ជាភ្លាមៗឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេត ជាបន្ទាន់ទៅ លើករណីជនជាប់ចោទដែលបានស្លាប់នោះ ។
លោកបន្តថាក្រោយពីមានការស៊ើបអង្កេត យ៉ាងហ្មត់ចត់នោះជាលទ្ធផល សមត្ថកិច្ចបានរកឃើញថា ឈ្មោះ ទិ ត្យ រ៉ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទបង្ក របួសស្នាមដោយចេតនា ប្រព្រឹត្តនៅភូ មិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ ចាម កាល ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយ បាន យក មក ឃុំ ជាបណ្ដោះអា សន្ននៅ ស្នងការដ្ឋាននគរបាលខេត្ត កំ ពង់ចាម ក្នុង បន្ទប់តែមួយ ជាមួ យជន សង្ស័យ ពីរនាក់ ផ្សេងទៀត ។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ទិត្យ រ៉ន បានដើរចូលទៅក្នុងបន្ទប់ទឹក ក្នុងអាគារឃុំខ្លួនបណ្ដោះអាសន្នទាំងខ្លួនដៃ ញ័រជើង របៀបដូចជាមនុស្សញៀនស្រា ទើបបណ្ដាលឲ្យដួលបោកក្បាលទៅប៉ះជ្រុងអាងទឹក បង្កឲ្យមានរបួសលើត្របក ភ្នែកខាងស្ដាំ ហូរ ឈាមជាដំណំ។ រហូតដល់ថ្ងៃទី១៨ ខែមេសា អ្នកជាប់ឃុំនេះក៏បានស្លាប់ នៅក្នុងប៉ុស្តិ៍សុខភាព នៃពន្ធនាគារខេត្តកំពង់ចាម។
តាមសាក្សីឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បានបញ្ជាក់ថា ពេលដែលនៅក្នុងបន្ទប់ជាមួយឈ្មោះ ទិត្យ រ៉ន នោះ គឺខ្លួនប្រាណគាត់មានធុំក្លិនស្រា និងមានសភាពញ័រដៃ ញ័រជើងដើរមិនសូវត្រង់ផ្លូវ។ លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែ ឈ្មោះ ទិត្យ រ៉ន មានសភាពញ័រដៃញ័រជើងកាន់តែខ្លាំង និងមានបែកពពុះមាត់ ហាក់បីដូចជាមនុស្សញៀនស្រា បន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក នៃអគារឃុំឃាំងនោះ រួចក៏ដួលផ្កាប់មុខបោកក្បាល ត្រូវនឹងកែងអាងទឹកបង្គន់តែម្ដង៕