បន្ទាយមានជ័យៈថ្ងៃទី០៥ខែកក្កាដាឆ្នឈ២០១៤សាច់មាន់ដែលដឹកតាមរទេសចូលមកតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតនៅតែមានជាបន្តដោយគ្មានមន្ត្រីជំនាញណាត្រួតពិនិត្យសោះជនខិលខួចនៅតែលួចលាក់ដាក់បង្កប់តាមរទេសយ៉ាងសប្បាយឯមន្ត្រីកាំកុងត្រូលអង្គុយក្រោមប្រសាទកំពូលបីដែលជាមាត់ច្រកទ្វារចេញទំនិញពីរថៃមកខ្មែរនោះអង្គុយធ្វើមិនដឹងបែជាបណ្តោយអោយជនខិលខូចលូចដឹកមាន់ដែលខូចគុណភាពចូលមកបានដោយរលូនតែចៃដន់អីបែជាគេចមិនផុតពីរការតាមប្រម៉ាញ់របស់ភ្នាក់ងារយកព័ត៏មានត្រូវបានមកប្រទះឃើញពីររទេះដែលដឹកមកចតត្រង់ចំណុចខាងមុខផ្សាររ៉ានៅក្រោមដំបូលទីទួលសុវត្ថភាពស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់និងក្រុងប៉ោយប៉ែត។
មួយសន្ទុះក្រោយមកទៀតទើបមន្ត្រីកាំកុងត្រូលនិមន្តមកដល់ហើយក៏បានត្រួតពិនិត្យទៅលើកញ្ចប់សាច់មាន់ចប់សព្វគ្រប់ហើយមន្ត្រីកាំកុងត្រូលក៏បាននាំទំនិញនោះទៅកាន់ការិយាល័យកាំកុងត្រូលក្រុងប៉ោយប៉ែត។បើតាមសំដីមន្ត្រីកាំកុងត្រូលបាននិយាយថាសាច់មាន់ទាំងអស់នោះនិងត្រូវយកទៅដុតចោលហើយសាច់មាន់ទាំងអស់នោះមានទម្ងន់ជិត១តោន។
មានមួយចំនួនទៀតគឺប្រហិតក៏ប៉ុន្តែមានប្រហិតមួយចំនួនខ្លះទៀតអាចប្រើការបានខ្លះ។គួបញ្ជាក់ផងដែរថាមន្ត្រីជំនាញគួណាត្រួតពិនិត្យអោយមែនទែនពិព្រោះមាន់ខូចគុណភាពទាំងអស់នោះគឺយកទៅចែកចាយលក់ដូរទូទាំងប្រទេសខ្មែរហើយធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ធខ្មែរទូទាំងប្រទេសហើយទីតាំងដែលទទួលការដឹកសាច់មាន់នោះយកមកស្តុកនិងជញ្ជូនចែកចាយបន្តរទៅតាមបណ្តាខេត្តផ្សេងៗនោះគឺជាកន្លែងទីទួលសុវត្ថភាពដែលនៅពីរខាងមុខផ្សាររ៉ានេះឯងមន្ត្រីជំនាញគួរតែដាក់កំលាំងត្រួតពិនិត្យអោយមែនទែនពិព្រោះសុខភាពប្រជាជនខ្មែររុំពឹងទៅលើអស់លោកហើយ។ក្រុមអ្នកសារព័ត៏មាននិងតាមប្រមាញ់ចំណុចបន្តរទៅទៀត។