បាត់ដំបង ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង
ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បើកការបង្គ្រាបក្រុមចោរស្ទាត់ជំនាញខាងលួច។
ហេតុការបង្គ្រាបនេះបានធ្វើថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្ក្រាបករណី អំពើលួច ( យកកាបូប ) ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ 
១ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២ឈ្មោះ លី ផេង ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង០២នាក់បានធ្វើសកម្មភាពចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ សែម សំណាង ភេទស្រី អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងក្រុមទី ៣៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈបាត់បង់មាន 
1-កាបូបស្ពាយ01
2-ទូរស័ព្ទដៃម៉ាកHUAWEI/01
3-អត្តសញ្ញាណប័ណ្ណ01
4-បន្តោងខ្សែក,ដាំត្បូងធម្មតា01
5-ក្រវិលផ្លាទីន01គូ8ម៉ឺនរៀល និងនាឡិកាដៃ01ប៉ុណ្ណោះ)
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD 8106
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ។




































